ថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៥៦ យានអាវកាស ដែលមានឈ្មោះ Exploer 6 ដែលគ្មានមនុស្ស ត្រូវបានគេបាញ់បង្ហោះ ចេញពីរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក ដែលក្នុងគោលបំណងធំ ដើម្បីហោះហើរគោលចរ នៅជុំវិញផែនដីក្នុងរយៈកំពស់ ប្រមាណជា១៧០០០ម៉ាល។
រូបថតដំបូងបង្អស់របស់ផែនដី ដែលត្រូវបានថតចេញ ពីទីអាវកាសដោយយានអាវកាសមួយនេះ ត្រូវបានបញ្ជូលមកកាន់ស្ថានីយគ្រប់គ្រង ក្នុងរដ្ឋហាវ៉ៃ ប៉ុន្តែវាត្រូវបានដាក់ប្រកាសឲ្យបានដឹង និងឃើញជាសាធារណៈ នៅខែកញ្ញា។
រូបរាងរបស់រូបថត ត្រូវបានគេមើលឃើញផែនដី ក្នុងស្ថានភាពម្ខាងនៅពេលយប់ និងម្ខាងទៀតនៅពេលថ្ងៃ ហើយប្រទេសមិចស៊ិចកូ ត្រូវបានបង្ហាញខ្លួនច្បាស់ជាងគេ នៅក្នុងរូបថតមួយនោះ និងជឿជាក់ថា យានអាវកាសដែលបានផ្តិតយករូបភាព គឺកំពុងស្ថិតនៅក្នុងល្បឿន ធ្វើដំណើររហូតទៅដល់ ២០០០០ម៉ាល ក្នុងមួយម៉ោង៕
ប្រែសម្រួល:ស៊ុនលី


