ព្រឹត្តិការណ៍

Permira គ្រោងដេញថ្លៃរួមគ្នា ការបែងចែកពាណិជ្ជកម្ម តាមអ៊ីធើណេត eBay

ឡុងដ៍៖ក្រុមហ៊ុន Permira ដែលជាក្រុមហ៊ុនមូលធនឯកជន មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក៏ជាម្ចាស់ Dr Martens កំពុងរៀបចំផែនការកាន់កាប់ ភាគហ៊ុនចំនួន ១០ ពាន់លានដុល្លារ ដើម្បីកាន់កាប់ផ្នែកផ្សាយ ពាណិជ្ជកម្មចម្រុះរបស់ eBay យោងតាមការចេញផ្សាយពី SkyNews ។

តាមទូរទស្សន៍ Sky News បានដឹងថា Permira កំពុងពិភាក្សាជាមួយក្រុមហ៊ុន Carsales.com ដែលជាក្រុមហ៊ុនចុះបញ្ជីនៅអូស្រ្តាលីអំពីការដេញថ្លៃរួមគ្នាសម្រាប់អង្គភាព eBay ត្រូវបានដាក់លក់សម្រាប់ពេលមានសម្ពាធពីវិនិយោគិនសកម្មជន។

នេះបើយោងតាមអ្នកនៅ ខាងក្នុងបានឲ្យដឹងថា ការពិភាក្សារវាង Permira និង Carsales.com គឺស្ថិតនៅដំណាក់កាលដំបូង ហើយប្រហែលជាមិនមាន លទ្ធផលជាផ្លូវការពីពួកគេទេ។ ទោះយ៉ាងណាសម្ព័ន្ធភាព មានសក្តានុពល របស់ពួកគេអាចធ្វើឲ្យពួកគេក្លាយជាអ្នកដេញថ្លៃ អាចទុកចិត្តបាននៅក្នុងការដេញថ្លៃ អាជីវកម្មដែលបានចាត់ថ្នាក់ eBay ត្រូវបានគេយល់ថា បង្កើតប្រាក់ចំណូលភាគច្រើននៅអឺរ៉ុប ។

ការដេញថ្លៃគ្រោង នឹងត្រូវបែងចែកក្នុងខែនេះ ទោះបីយ៉ាងណាវាមិនទាន់ច្បាស់ នៅថ្ងៃសុក្រថា តើការរីករាលដាល នៃមេរោគឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅលើពិភពលោក អាចជះឥទ្ធិពលដល់ដំណើរការនេះដែរឬទេ ។ អ្នកដេញថ្លៃផ្សេងទៀត បានចូលទៅ eBay ត្រូវបានគេយល់ថា រួមមាន Axel Springer ជាក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយអាឡឺម៉ង់គ្រប់គ្រង ដោយក្រុមហ៊ុនទិញ KKR ។ ក្រុមអ៊ីនធើណេត Naspers និង Autoscout ត្រូវបានគាំទ្រដោយវិនិយោគិនឯកជន ឈ្មោះ Hellman & Friedman ។

ប្រភពបាននិយាយថា eBay ត្រូវបានអនុញ្ញាតិឲ្យក្រុមហ៊ុនភាគហ៊ុនឯកជនដាក់ស្នើការផ្តល់ជូនសម្រាប់អង្គភាពចម្រុះ របស់ខ្លួន ប្រសិនបើពួកគេជាម្ចាស់ ឬដៃគូជាអ្នកដេញថ្លៃយុទ្ធសាស្ត្រពាក់ព័ន្ធ ៕
ដោយ៖លី ភីលីព

Most Popular

To Top