ព្រឹត្តិការណ៍

ជម្លោះនៅអាហ្គានីស្ថាន៖ អាមេរិក ចាប់ផ្តើមដកទ័ព ពាក់កណ្តាល តាមការសន្យា

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា បានឲ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើម ដកកងកម្លាំងយោធារបស់ខ្លួន ហើយពីប្រទេសអាហ្គានីស្ថាន ជាផ្នែកមួយនៃកិច្ចសន្យា ជាមួយនឹងក្រុមតាលីបង់ ធ្វើយ៉ាងនាំយកសន្តិភាព ជូនប្រទេសនៅមជ្ឈឹមបូព៍ានេះឡើងវិញ។

តាមរយៈការដែល បានសន្យាកន្លងមកអាមេរិក បានយល់ព្រមក្នុងការដក កងកម្លាំងរបស់ខ្លួនពី ១២០០០នាក់ ដែលមានបច្ចុប្បន្នមកត្រឹមតែ ៨៦០០នាក់ ក្នុងរយៈពេលកំណត់ ១៣៥ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខា។ គួរបញ្ជាក់កិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រនេះត្រូវបានធ្វើឡើង ដោយភាគីអាមេរិក និងតាលីបង់តាំង តែពីថ្ងៃទី២៩ ខែកុម្ភៈមកម្ល៉េះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាកិច្ចព្រមព្រៀងលើកនេះ មិនមានការចូលរួមពីសំណាក់ រដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថានឡើយ ប៉ុន្តែជឿជាក់ថា នឹងមានកិច្ចចចារគ្នាមួយជាមួយ នឹងក្រុមតាលីបង់តាមក្រោយវិញ។

តាមការបញ្ជាក់ របស់លោកប្រធានាធិបតី អាណិត្តថ្មីរបស់អាហ្គានីស្ថានគឺលោក Ashraf Ghani បានបញ្ជាក់តាំងតែពីដំបូងហើយថា ការស្នើសុំដោះលែងក្រុមតាលីបង់ ជាថ្នូរដើម្បីពិភាក្សាគ្នានោះគឺ នឹងមិនអាចធ្វើទៅបានឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top