ចិន៖ តាមការសិក្សាថ្មីមួយ បានប្រាប់ឲ្យដឹងថា ហ្វូស៊ីលមីក្រូសមុទ្រ ដែលមានអាយុកាល មួយពាន់លានឆ្នាំ រកឃើញនៅក្នុងប្រទេសចិន ត្រូវបានគេគិតថា មានជាប់ទាក់ទង នឹងបុព្វបុរស នៃរុក្ខជាតិដី និងដើមឈើដំបូង បង្អស់របស់ផែនដី ដែលបានរស់នៅកាលពី ៤៥០ លានឆ្នាំមុននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សំណាក ដែលមានប្រវែង២ម.ម ត្រូវបានគេជឿថា ជាសារាយបៃតង ចាស់ជាងគេត្រូវបានគេរកឃើញ ។ ពពួកហ្វូស៊ីលជាទម្រង់ នៃសារាយត្រូវគេស្គាល់ថា ជាប្រូស្តាស្ត្រូស្យូស បានបន្ថែមការគាំទ្រ ដល់ទ្រឹស្តី ដែលបញ្ជាក់អំពីជីវិត នៅលើដីបានវិវត្តចេញ ពីទម្រង់ជីវិតសមុទ្រ ។
សំណាកទាំងនេះ ត្រូវបានគេយកទៅលាក់ នៅក្នុងផ្ទាំងថ្ម ដោយយកចេញពីតំបន់ដីស្ងួត ជិតទីក្រុងដាលៀន ក្នុងខេត្តលីននីងភាគខាងជើង ប្រទេសចិន មានអាយុកាលរាប់លានឆ្នាំមុន។ មុនពេលការរកឃើញនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីធម្មជាតិ និងបរិស្ថានវិទ្យាការរកឃើញហ្វូស៊ីលកំណត់ត្រាហ្វូស៊ីលដំបូងបង្អស់ត្រូវបានគេរកឃើញនៅក្នុងថ្មមានអាយុប្រហែល ៨០០ លានឆ្នាំ។
ឧទាហរណ៏នៃសារាយសមុទ្រក្រហម – សាន់ដេជាងសារាយបៃតង ត្រូវបានគេរកឃើញ មានអាយុកាលតាំងពី ១,០៤៧ ពាន់លានឆ្នាំ ។ លោកសាស្រ្តាចារ្យ Shuhai Xiao មកពីរដ្ឋ Virginia Tech បាននិយាយថា ហ្វូស៊ីលថ្មីទាំងនេះ បានបង្ហាញថា ទឹកសមុទ្របៃតង គឺជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងមហាសមុទ្រ ជាយូរមកហើយមុនពេល ដែលកូនចៅចម្ការ របស់ពួកគេផ្លាស់ទីលំនៅ និងកាន់កាប់ដីស្ងួត ។
ជីវមណ្ឌលទាំងមូលពឹងផ្អែក យ៉ាងធំធេងទៅលើរុក្ខជាតិ និងសារាយ សម្រាប់អាហារ និងអុកស៊ីហ៊្សែន ប៉ុន្តែរុក្ខជាតិនៅលើដីមិនបានវិវត្ត រហូតមកដល់ប្រហែល ៤៥០ លានឆ្នាំមុន។ ប៉ុន្តែយោងទៅតាមអ្នកវិទ្យាសាស្ត្រ បានអោយដឹងថា សាខាជាច្រើន របស់សារ៉ាយការលូតលាស់ត្រង់ និងកោសិកាឯកទេស បានបង្ហាញថា ហ្វូស៊ីលគឺជាសមុទ្រ សារ៉ាយពណ៌បៃតង មានអាយុប្រហែលមួយពាន់លានឆ្នាំ៕
ដោយ៖លី ភីលីព