ព្រឹត្តិការណ៍

អាមេរិកធ្វើដំណើរ ទៅដល់កោះហាវ៉ៃ តាំងពីពេលណា?

កោះហាវ៉ៃដែលត្រូវបានប្រវត្តិសាស្ត្រ ជឿជាក់ថា មានវត្តមាននៃជនជាតិដើម Polynesian ដំបូង កាលពីដើមទសវត្សទី៨ និងបានបន្តរស់នៅទីនោះ រហូតដល់ទសវត្សទី១៨ ជាពេលដែលក្រុមអ្នកជំនួញ ជនជាតិអាមេរិកបានមកដល់កោះ បើទោះបីជាគ្រានោះប្រទេសចិន ជាអ្នកទទួលបាន ចាប់យកផលប្រយោជន៍ជាច្រើន មុនរួចទៅហើយក្តី។

ដើមទសវត្សឆ្នាំ១៨៣០ ឧស្សាហកម្មផលិតស្ករស ត្រូវបានណែនាំទៅឲ្យពលរដ្ឋ នៅលើកោះហាវ៉ៃ ពីសំណាក់ក្រុមអ្នកជំនួញអាមេរិក ហើយបន្តបន្ទាប់មក សូម្បីតែនយោបាយវប្បធម៌ និងសេដ្ឋកិច្ចរបស់ពលរដ្ឋ ដែលរស់នៅលើកោះនោះ ក៏ត្រូវបានទទួលរងឥទ្ធិពលយ៉ាងខ្លាំង ពីប្រទេសអាមេរិក។

នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ កោះហាវ៉ៃត្រូវបានរៀបចំ ដើម្បីដាក់ចូលឈ្មោះជារដ្ឋផ្លូវការ របស់សហរដ្ឋអាមេរិក ប៉ុន្តែត្រឹមបានក្លាយ ទៅជាការដាក់បញ្ចូលលួចលាក់សិន មិនឲ្យមានអ្នកណាដឹងឡើយ ជាពិសេសនៅក្នុងគ្រាដែលជប៉ុន បានបើកការវាយប្រហារ យ៉ាងភ្ញាក់ផ្អើល មកលើទីក្រុងPeal Harborនាខែធ្នូឆ្នាំ១៩៤១។

ផែនការដាក់បញ្ចូល កោះហាវ៉ៃជារដ្ឋផ្លូវការ ត្រូវបានអូសបន្លាយ រហូតមកដល់ខែមិថុ ឆ្នាំ១៩៥៩ ទើបពលរដ្ឋហាវ៉ៃ នាំគ្នាធ្វើការបោះឆ្នោតជាសកលមួយ ក្នុងការទទួលយករដ្ឋបាល របស់ប្រទេសអាមេរិក ហើយជាលទ្ធផលនាថ្ងៃទី២១ ខែសីហា កោះមួយនេះ ត្រូវបានប្រកាសជាផ្លូវការ ទៅកាន់ពិភពលោកថា គឺជារដ្ឋទី៥០របស់អាមេរិក និងបានទាំងផ្លាស់ប្តូរ ចំនួនផ្កាយរបស់ ទង់ជាតិអាមេរិកផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top