ព្រឹត្តិការណ៍

ន័រវេសបញ្ចប់ សហសមយុទ្ធយោធា ជាមួយអាមេរិក ដោយសារតែកូរ៉ូណាវីរុស

បរទេស៖ ទីបញ្ជាការនៅអឺរ៉ុប របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារថា សមយុទ្ធយោធាដ៏ធំ ដែលបានចាប់ផ្តើម នៅក្នុងប្រទេសន័រវេស នៅក្នុងសប្ដាហ៍នេះ និងត្រូវបានដឹកនាំ ដោយសហរដ្ឋអាមេរិក ទើបត្រូវបានបញ្ចប់ ដោយសារតែក្តីព្រួយបារម្ភ ជុំវិញរឿងកូរ៉ូណាវីរុស។

អាជ្ញាធរន័រវេស បានបញ្ចប់សមយុទ្ធ Cold Response 2020 នោះ ត្រឹមតែពីរថ្ងៃក្រោយវាបានចាប់ផ្តើម ហើយទាហានអាមេរិកជាច្រើននាក់ ដែលចូលរួមនៅក្នុងសមយុទ្ធនោះ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ក្រោយរកឃើញសមាជិក មកពីប្រទេសន័រវេសមួយរូប មានឆ្លងកូរ៉ូណាវីរុស។

សេចក្តីថ្លែងការណ៍មួយ ពីទីបញ្ជាការអឺរ៉ុប របស់សហរដ្ឋអាមេរិក បាននិយាយថា “ការសម្រេចចិត្ត គឺជាវិធានការបង្កាទុកមុន នៅក្នុងដំណើរឆ្លងតប ចំពោះការផ្ទុះឆ្លងកូវីដ១៩ ដែលកំពុងតែកើតមាន និងដើម្បីការពារសុខភាព និងសុវត្ថិភាព របស់អ្នកចូលរួមទាំងអស់ និងប្រជាជនក្នុងតំបន់”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top