ព្រឹត្តិការណ៍

Zuckerburg ខាតលុយផ្ទាល់ខ្លួន ជាង៤ពាន់លានដុល្លារ ដោយសារកូរ៉ូណា

បរទេសតាមរយៈ ការចេញផ្សាយដោយ Forbe នៅថ្ងៃពុធទី១១ ខែមីនានេះ បានសរសេរថា ក្នុងរយៈពេលត្រឹមតែ១សប្តាហ៍ ចុងក្រោយនេះ លោកMark Zuckerberg បានខាតបង់ទឹកប្រាក់ រហូតទៅដល់ ៤,១ ពាន់លានដុល្លារ ដោយសារតែភាគហ៊ុន របស់ក្រុមហ៊ុនហ្វេសប៊ុក បានធ្លាក់ចុះខ្លាំង ក្នុងស្ថានភាពភ័យខ្លាចខ្លាំង អំពីជំងឺកូរ៉ូណានោះ។

ការផ្សព្វផ្សាយ តាមរយៈគេហទំព័រហ្វេសប៊ុក ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ពីសំណាក់អតិថិជនធំៗ របស់ខ្លួនលើពិភពលោក ជាពិសេសពាក់ព័ន្ធនឹងវិស័យទេសចរណ៍ លក់រាយតែម្តង។ មកដល់ពេលនេះ អ្នកឆ្លងជំងឺនេះ បានកើនឡើងទៅដល់ជាង ១១៦០០០នាក់មកហើយ ហើយអ្នកស្លាប់បានឡើង ទៅដល់ជាង៤០០០នាក់ នៅក្នុងតែប្រទេសចិនប៉ុណ្ណោះ។

នេះមានន័យថា បុរសជាមហាសេដ្ឋីពាន់លានដុល្លាររូបនេះ បានបាត់បង់ប្រាក់៤,១លាន ចេញពីតួលេខ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក ហើយក៏បានធ្លាក់ចំណាត់ថ្នាក់ពីលេខរៀង ដែលមាននៅក្នុងតារាងចំណាត់ថ្នាក់ របស់ Forbeផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top