ហាណូយ៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិនានេះ ស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានប្រកាសថា សហរដ្ឋអាមេរិកទើបតែបានបញ្ចប់ទៅ នៃដំណើរទស្សនកិច្ច នាវាផ្ទុកយន្តហោះចម្បាំងរបស់ខ្លួន នៅក្នុងប្រទេសរបស់ខ្លួន។
ការប្រកាសដដែល បានបញ្ជាក់ដែរថា ដំណើរទស្សនកិច្ច នៃនាវាផ្ទុកយន្តហោះចម្បាំងនេះ គឺជាលើកទី២ហើយ នៅក្នុងប្រទេសវៀតណាម ហើយធ្វើឡើងដើម្បីអបអរ ដល់ទំនាក់ទំនងការទូតជាផ្លូវការរបស់ខ្លួន ដែលមានរយៈពេល ២៥ឆ្នាំមកហើយ។
នាវាចម្បាំងដែលមានឈ្មោះថាThe USS Theodore Rooserveltបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមអស់រយៈពេល៥ថ្ងៃមកហើយដោយសុំចតនៅក្នុងទីក្រុងដាណាំងនិងចាកចេញទៅវិញ តាំងតែពីថ្ងៃទី៩ខែមិនា។
យោងតាមលោកអគ្គរដ្ឋទូតអាមេរិក Daniel Kritenbrink បាននិយាយថា ដំណើរទស្សនកិច្ចលើកនេះ នឹងជំរុញឲ្យមានរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរផងដែរ និងដើម្បីធានាដល់ស្ថេរភាព និងសន្តិភាពនិងសេរីភាព នៅក្នុងតំបន់ទាំងមូលផង៕
ប្រែសម្រួល៖ស៊ុនលី