សេអ៊ូល៖ ការនាំចេញរថយន្ត របស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ២៥ ភាគរយក្នុងខែកុម្ភៈធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបន្តការធ្លាក់ចុះ ៧ខែជាប់គ្នាដោយសារ ប្រតិបត្តិការរោងចក្រផលិតរថយន្តក្នុងស្រុកត្រូវបានរំខាន មួយផ្នែកនៅពេលមាន ការផ្ទុះឡើងនៃមេរោគកូរ៉ូណាថ្មីនេះ។
ក្រុមហ៊ុនផលិតរថយន្តរបស់ កូរ៉េខាងត្បូងបាននាំចេញ រថយន្តចំនួន ១២៣.០២២ គ្រឿងទៅក្រៅប្រទេស កាលពីខែមុននេះ បើយោងតាមទិន្នន័យ ដែលចងក្រងដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
បើនិយាយពីតម្លៃវិញការ នាំចេញរថយន្តក៏បានធ្លាក់ចុះ ១៦,៦ ភាគរយក្នុងរយៈពេល ២,៤ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២០ ប្រទេសកូរ៉េខាងត្បូង បាននាំចេញរថយន្តចំនួន ២៧១.៥៦៨ គ្រឿងពោល គឺធ្លាក់ចុះ ២៧,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន៕ ដោយ ឈូក បូរ៉ា

