ព្រឹត្តិការណ៍

Sir Tim Berners-Lee ៖ អ្នកបង្កើតវេបសាយ ទូទាំងពិភពលោក ព្រមានការរំលោភបំពាន តាមអ៊ីនធរណេត គឺការបំបិទមាត់ស្ត្រី

អាមេរិក៖ អ្នកបង្កើតវេបសាយទូទាំងពិភពលោក “World Wide Web ”បានព្រមានថា ការរំលោភបំពាន តាមប្រព័ន្ធអ៊ីនធើណេត ធ្វើឲយស្ត្រីស្ងប់ស្ងៀម និងដកហូតគំនិតរបស់ពួកគេ លើពិភពលោក ដូចពាក្យដែលគេនិយាយថា “បំបិទមាត់ស្ត្រី” យោងតាមការចេញផ្សាយពីSkyNews។

លោក Sir Tim Berners-Lee បានថ្លែងសុន្ទរកថារបស់លោក នៅក្នុងលិខិតបើកចំហមួយ ដើម្បីប្រារព្ធខួបលើកទី៣១ នៃការបង្កើតអ៊ីនធើណេត។ វាបានមកពីការស្រាវជ្រាវថ្មី ពីមូលនិធិវេបសាយរបស់លោក ហើយសមាគមពិភពលោក នៃមគ្គុទេសនារី និងកាយរិទ្ធិនារីបានរកឃើញថា ៥២ភគរយ នៃស្ត្រីវ័យក្មេង និងក្មេងស្រីបានទទួលរង នូវការរំលោភបំពានតាមអ៊ីនធើណេត ហើយ៨៧ភាគរយនៃក្មេងស្រីគិតថា បញ្ហានេះកាន់តែអាក្រក់ទៅ ៗ ។

លោក Sir Tim បានមានប្រសាសន៍ថា ការរំលោភបំពានបែបនេះ បង្ខំឲ្យស្ត្រីឈប់ធ្វើការ ហើយបណ្តាលឲ្យក្មេងស្រីឈប់រៀន វាធ្វើឲ្យខូចទំនាក់ទំនង និងនាំឲ្យមានការថប់បារម្ភយ៉ាងខ្លាំង។ ការបៀតបៀន ដោយមិនឈប់ឈរ ធ្វើឲ្យស្ត្រីស្ងប់ស្ងៀម និងបំបិទទស្សនៈនិងគំនិតរបស់ពួកគេ ដោយអ្នកកាសែតស្ត្រី និងអ្នកនយោបាយ បានរុញច្រានចេញ ពីបណ្តាញសង្គម ហើយត្រូវគេសម្លុតធ្វើបាប៕ ដោយ៖លី ភីលីព

Most Popular

To Top