បរទេស៖ យោងទៅតាម សេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើការចុះត្រួតពិនិត្យ សមយុទ្ធបាញ់គ្រាប់ពិតមួយ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបានជំរុញកងទ័ព ឲ្យពង្រឹងកងកម្លំាងកាំភ្លើងធំ របស់ប្រទេស។
ទូរទស្សន៍កណ្ដាលកូរ៉េ របស់ទីក្រុងព្យុងយ៉ាង បានរាយការណ៍នៅថ្ងៃសុក្រ ម្សិលមិញនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្តល់ការណែនាំនៅទីលានផ្ទាល់ ដល់អង្គភាពកាំភ្លើងធំ ប៉ុន្តែមិនបានបញ្ជាក់ប្រាប់ទីតាំង ជាទីកន្លែងធ្វើសមយុទ្ធកាំភ្លើងធំ បាញ់គ្រាប់ពិតនោះទេ។
ដោយបង្ហាញថា ទីតាំងជានៅទីក្រុង Wonsan ឬក៏នៅទីក្រុងមួយផ្សេងទៀត ស្ថិតនៅតាមតំបន់ឆ្នេរ នៃភាគខាងជើង ប្រទេសកូរ៉េខាងជើងនោះ ទូរទស្សន៍ KCTV បានផ្សាយដូច្នេះថា “ជាថ្មីម្តងទៀតនេះ សមមត្តិមេដឹកនាំ គីម ជុងអ៊ុន អមដំណើរ ដោយទាហានកងទ័ពកូរ៉េខាងជើង នៅទីកន្លែង ដែលមានខ្យល់សមុទ្រខ្លាំង”៕ ប្រែសម្រួល៖ប៉ាង កុង

