បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅពេលថ្មីៗនេះ បានឲ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងតែពិចារណាលុបចោលផែនការ ដែលឲ្យបន្តប្រើប្រាស់១០បន្ថែមទៀត នូវកងនាវាពិឃាតប្រភេទ Burke។
លោក James Geurts ជាលេខាធិការរង របស់ទ័ពជើងទឹក ទទួលបន្ទុកស្រាវជ្រាវ អភិវឌ្ឍន៍និងទិញសម្ភារៈយោធា នាពេលថ្មីៗនេះ បានប្រគល់សក្ខីកម្មជាលាយល័ក្សអក្សរ ឲ្យដល់គណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធរបស់ព្រឹទ្ធសភា ដោយនិយាយថា ការបន្តជីវិតប្រតិបត្តិការ លើនាវាពិឃាតប្រភេទ Arleigh-Burke គឺមិនមែនប្រសិទ្ធភាពនោះទេ។
ប៉ុន្តែគួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅ លេខាធិការស្តីទីនៃកងទ័ពជើងទឹក សហរដ្ឋអាមេរិក លោក Thomas Modly ធ្លាប់បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា កងទ័ពជើងទឹកអាមេរិក ចាំបាច់ត្រូវតែធ្វើការបង្កើន កងនាវាចម្បាំងរបស់ខ្លួន ឲ្យដល់ចំនួន៣៥៥គ្រឿង៕ ប្រែសម្រួល៖ប៉ាង កុង

