អង់គ្លេស៖ នេះបើយោងតាម របាយការណ៍ជាផ្លូវការ ទៅក្នុងទំហំនៃបញ្ហាថា វិស័យបច្ចេកវិទ្យា តាមប្រព័ន្ធអ៊ីនធើណេត បានបរាជ័យក្នុងការធ្វើអ្វីគ្រប់បែបយ៉ាង ដែលអាចធ្វើទៅបាន ដើម្បីការពារការចូលមើលរូបភាព នៃការរំលោភបំពានផ្លូវភេទកុមារ នេះបើយោងតាមការចេញផ្សាយពី SkyNews។
ការស៊ើបអង្កេតឯករាជ្យ ទាក់ទងនឹងការរំលោភបំពានផ្លូវភេទ លើកុមារបង្ហាញពីការផ្ទុះ នៃការរំលោភបំពានផ្លូវភេទលើកុមារ ត្រូវបានសម្របសម្រួល តាមអ៊ីនធើណេត ដោយមានការចាប់ខ្លួនរហូតដល់ ៤៥០ នាក់ នៅចក្រភពអង់គ្លេសក្នុងមួយខែ ចំពោះបទល្មើសទាក់ទងនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចតាមអ៊ីនធើណេត។
ទោះបីមានការជឿនលឿន ផ្នែកបច្ចេកវិទ្យាដើម្បីរក និងការពារការរំលោភបំពានផ្លូវភេទ លើកុមារតាមអ៊ីនធ់ណេតក៏ដោយ របាយការណ៍បាននិយាយថា “ការអនុវត្តច្បាប់កំពុងតស៊ូដើម្បីរក្សា” ។
របាយការណ៍នេះ បានបញ្ចេញពន្លឺលើមាត្រដ្ឋាន នៃការរំលោភបំពានផ្លូវភេទ លើកុមារតាមអ៊ីនធើណេត ដោយរកឃើញថា ចំនួនរូបភាពមិនសមរម្យ របស់កុមារកំពុងចរាចរ ពាសពេញពិភពលោក គឺមានរាប់លាននាក់ដោយ រូបភាពខ្លះឈានដល់កម្រិត នៃភាពគ្មានគុណធម៌ ។
របកគំហើញនៃការស៊ើបអង្កេតនេះ ធ្វើឡើងបន្ទាប់ពីការផ្តល់សក្ខីកម្មលម្អិត ពីជនរងគ្រោះមន្រ្តីអនុវត្តច្បាប់ ក្រុមហ៊ុនអ៊ីនធើណេត និងបណ្តាញសង្គម រួមជាមួយអ្នកជំនាញ ខាងសម្អិតសំអាង និងរំលោភបំពាន។ យើងមានភស្តុតាងដែលថា ចក្រភពអង់គ្លេស គឺជាអ្នកប្រើប្រាស់ធំបំផុតទី៣ នៅក្នុងពិភពលោកនៃការផ្សាយបន្តផ្ទាល់ នៃការរំលោភបំពាន៕ ដោយ៖លី ភីលីព