បរទេស៖ រដ្ឋាភិបាលទីក្រុង ហូជីមិញ បានបិទហាងឌីស្កូទាំងអស់ កន្លែងផឹកស៊ី ខារ៉ាអូខេ ហាងម៉ាស្សា រោងភាពយន្ត និងហាងកាហ្វេអ៊ិនធឺរណែត ចាប់ពីថ្ងៃអាទិត្យ ម៉ោង៦ ល្ងាច តទៅ។ ការបិទនេះនឹងជះឥទ្ធិពលដល់គ្រឹះស្ថានជំនួញ ចំនួន ៧០០ នៅពេលទីក្រុងនេះចាត់វិធានការដើម្បីការពារនិងត្រួតពិនិត្យការរីករាលដាល នៃការរីករាលដាលរបស់ជំងឺកូវីដ១៩។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការផ្អាកនេះគឺយោងតាមបទបញ្ជា ដែលលោក Le Thanh Liem អនុប្រធានជាន់ខ្ពស់ក្រុមហូជីមិញ បានទទួលសំណើ កាលពីល្ងាចថ្ងៃសៅរ៍ដោយមន្ទីរវប្បធម៌និងសុខាភិបាលទីក្រុង ក៏ដូចជាអនុសាសន៍របស់គណៈកម្មាធិការដឹកនាំស្តីពី ការការពារនិងត្រួតពិនិត្យការរាតត្បាត Covid-19 ។
ការសម្រេចចិត្តនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីបញ្ហាស្រដៀងគ្នាមួយដែលចេញដោយប្រធានមណ្ឌលទី ១ ង្វៀនវ៉ាន់ឌុង ដែលតម្រូវឱ្យមានរោងកុន ហាងម៉ាស្សា ហាងខារ៉ាអូខេ បារក្លឹបស្រាបៀរ និងឌីស្កូនៅ ក្នុងស្រុក ក៏ដូចជាសណ្ឋាគារ និងភោជនីយដ្ឋាន ដែលផ្តល់សេវាកម្មទាំងនេះផងដែរ ដើម្បីបញ្ឈប់ ប្រតិបត្តិការចាប់ពីម៉ោង ៦ ល្ងាច ថ្ងៃសៅរ៍៕ ប្រែសម្រួលៈ ណៃ តុលា