ព្រឹត្តិការណ៍

តោះនាំគ្នាទៅស្គាល់ Bermudaជាតំបន់ ដែលមានប្រវត្តិ ដ៏អាថ៍កំបាំងបំផុត ជាពិសេសការបាត់ខ្លួន របស់នាវានិងយន្តហោះ

អស់រយៈពេលជាច្រើន ទសវត្សមកហើយ ហើយមកទល់ ពេលបច្ចុប្បន្ននេះ មាននាវាដឹកទំនិញ ច្រើនជាង៣០០គ្រឿង ដែលរួមមានទាំងនាវាដឹកទំនិញទំហំធំ Cyclopsរបស់អាមេរិកផង ដែលត្រូវបានគេជឿជាក់ថាបានបាត់ខ្លួន ពេលធ្វើដំណើរទៅដល់តំបន់ត្រីកោណសមុទ្រមួយ ដែលត្រូវបានគេដាក់ឈ្មោះថា Bermuda ហើយបំណែកបាក់បែក របស់វាជាច្រើនត្រូវបានក្រោយមកប្រទះ ឃើញនៅក្រោមបាតសមុទ្រ។

ក្រៅតែពីនាវា ដឹកទំនិញតូចធំ ជាច្រើនរយគ្រឿង ក៏មានការបាត់ខ្លួន របស់យន្តចម្បាំងប្រមាជណា៧៥ផ្សេងទៀត នៅពេលធ្វើដំណើរមក ដល់តំបន់ដូចគ្នានេះផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តីមូលហេតុ នៅពីក្រោយការបាត់ខ្លួនដ៏អាថ៍កំបាំងនេះ គឺនៅតែមិនមានអ្នកវិទ្យាសាស្ត្រ ឬអ្នកជំនាញថា ហ៊ានចេញមុខមកអះអាង បានឡើយ និងពេលដែលសូម្បីតែពេលខ្លះបំណែក របស់នាវានិងយន្តហោះទាំងនោះគឺ មិនអាចត្រូវបានគេប្រទះឃើញឡើងវិញ ម្តងទៀតឡើយ។

ក្នុងចំណោមនោះមានព្រឹត្តិការណ៍ នៅថ្ងៃទី៤ខែមីនាឆ្នាំ១៩១៨ នាវាអាមេរិក USS Cyclops ដែកត្រូវបានគេមើលឃើញចុងក្រោយ ខណៈដែលវាបានធ្វើដំណើរឆ្ពោះ ទៅរកតំបន់ ត្រីកោណ Bermuda ជាមួយនឹងរ៉ែទំងន់ជាង ១០០០០តោន ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ប្រេង ទៅឱ្យកងនាវាអាមេរិក ប៉ុន្ដែក្រោយមកកប៉ាល់ និងនាវិកប្រមាណជា ៣០៩នៅលើនាវា នោះស្រាប់ តែបាត់ខ្លួនឈឹងតែម្តង។

អ្នកខ្លះនិយាយថា ទីនោះគឺជាកោះបិសាចIsle of the Devilដែលមាន រួមទាំងរលកយក្ស និងខ្យល់កួចធំៗ ដែលអាចធ្វើឲ្យនាវារាប់ពាន់តោន អាចលេចចូល ទៅក្នុងសមុទ្របានយ៉ាងងាយ។គេជឿជាក់ថា ទំហំរបស់ទីតាំងរបស់វានេះមានប្រមាណជាង ២៧០០០០ម៉ាលការ៉េ ដែលលាតសន្ធឹងលើដែនទឹក នៃរដ្ឋហ្វ្លរីដារហូតទៅដល់ក្បែរនឹងកោះPuerto Rico៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top