ព្រឹត្តិការណ៍

ឥណ្ដានិងជប៉ុន កំពុងតែអភិវឌ្ឍផលិតមីស៊ីល លឿនជាងសម្លេង ដើម្បីទប់ទល់ ការគម្រាមកំហែងពីចិន

បរទេស៖ ក្រោយសហរដ្ឋអាមេរិកនិងរុស្ស៊ី បានចាប់ផ្តើមធ្វើការអភិវឌ្ឍមីស៊ីល លឿនជាងសម្លេងមុនគេនោះ ប្រទេសចិន បានខ្វះខ្វែងជាខ្លំាង លើអាវុធប្រភេទនេះ ហើយនៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសជប៉ុននិងប្រទេសឥណ្ឌា ក៏បានក្លាយជាប្រទេសថ្មីបំផុត ចូលក្នុងការប្រកួតប្រជែង លើអាវុធបែបនេះ។

អាវុធលឿនជាងសម្លេង គឺសំដៅដល់អាវុធ ដែលអាចហោះក្នុងល្បឿនលឿនជាងសម្លេង គឺនិយាយឲ្យចំ ទៅជាប្រព័ន្ធអាវុធហោះលឿន ជាងល្បឿនខ្យល់ចំនួន ដល់ទៅ៥ដង ហើយមូលហេតុ ដែលធ្វើឲ្យអាវុធលឿនជាងសម្លេង ត្រូវបានគេចាត់ថាគ្រោះថ្នាក់នោះ គឺព្រោះវាមានសមត្ថភាពទាំងពីរយ៉ាង ទាំងជាមីស៊ីលផ្លោងនិងមីស៊ីលធម្មតា។

គួរបញ្ជាក់ថា អាវុធលឿនជាងសម្លេង គឺត្រូវបានគេរចនាឡើងយ៉ាងជាក់លាក់ ដើម្បីទប់ទល់ប្រព័ន្ធ ការពារមីស៊ីលផ្លោងទំនើបៗ និងដើម្បីបំពាក់ក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែ ហោះហើរក្នុងល្បឿនដ៏លឿន ក្នុងរយៈចម្ងាយវាយប្រហារឆ្ងាយ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top