សេអ៊ូល៖ មូលនិធិកុមាររបស់អង្គការ សហប្រជាជាតិ (យូនីសេហ្វ) បានឲ្យដឹងថាខ្លួនត្រូវការថវិកាប្រមាណ ៨៤ ម៉ឺនដុល្លារ ដើម្បីជួយប្រទេសកូរ៉េខាងជើង ទប់ទល់នឹងវីរុសថ្មីនេះទោះបីជាប្រទេសកុម្មុយនិស្តមួយនេះ មិនទាន់បានរាយការណ៍ពីការផ្ទុះឡើងនៃវីរុសនេះក៏ដោយ។
នៅក្នុងរបាយការណ៍ស្តីពីស្ថានភាព ជំងឺឆ្លងវីរុសរាតត្បាត ទីភ្នាក់ងារនេះបានឲ្យដឹងថាខ្លួនបានដាក់ចេញនូវ“ បណ្តឹងឧទ្ធរណ៍មនុស្សធម៌ សម្រាប់កុមារ (HAC) ជាសកល ដើម្បីស្វែងរកថវិកាចំនួន ៤២,៣ លានដុល្លារក្នុងនោះមាន ២៧,០២ លានដុល្លារ សម្រាប់ការឆ្លើយតបក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ក្នុងចំណោមថវិកាអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ថវិកាចំនួន ៨៤០,៣១២ ដុល្លារត្រូវបានបម្រុងទុកសម្រាប់ប្រទេសកូរ៉េខាងជើង។ របាយការណ៍បានឲ្យដឹងទៀតថាក្នុងចំណោមតម្រូវការថវិកា សម្រាប់តំបន់ខាងជើងមានតែ ៣០០.០០០ ដុល្លារឬ ៣៦ ភាគរយត្រូវបានផ្តល់មូលនិធិ៕ ដោយ ឈូក បូរ៉ា