ព្រឹត្តិការណ៍

នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Heathrow ចំណាយប្រាក់ចំ ពេលមានវិបត្តិជំងឺ កូរ៉ូណាតែម្តង

អង់គ្លេស ៖ ទូរទស្សន៍ Sky News បានដឹងថា លោក John Holland-Kaye និងក្រុមការងារ របស់លោកនឹងលះបង់ប្រាក់មួយចំនួន របស់ខ្លួននៅពេល ដែលវិបត្តិកាន់តែធ្ងន់ធ្ងរ នៃមេរោគកូរ៉ូណាកំពុងតែវាយប្រហារ នៅទូទាំងពិភពលោកយោង តាមការចេញផ្សាយពីSkyNews ។

ប្រធានអាកាសយានដ្ឋាន Heathrow គឺត្រូវគេចវេះប្រាក់ខែ របស់លោកសម្រាប់រយៈពេល ៣ខែបន្ទាប់ ខណៈមជ្ឈមណ្ឌល ដឹកអ្នកដំណើរ ដែលមមាញឹកបំផុត របស់ចក្រភពអង់គ្លេសព្យាយាម ស្វែងរកវិបត្តិ ដែលគំរាមកំហែងធ្វើឲ្យឧស្សាហកម្ម អាកាសចរណ៍ពិភពលោកលុតជង្គង់ ។

ទូរទស្សន៍ Sky News បានដឹងថា លោក John Holland-Kaye នាយកប្រតិបត្តិរបស់ Heathrow គឺត្រូវធ្វើការដោយគ្មានប្រាក់ខែរហូតដល់ខែមិថុនា ដែលជាប្រធានចុងក្រោយ បង្អស់នៅក្នុងក្រុមហ៊ុន អាកាសចរណ៍ ដែលបានយល់ព្រមកាត់បន្ថយ ឬលើកលែងប្រាក់ខែ ខណៈមេរោគនេះបង្កការរំខានដល់ការធ្វើដំណើរតាមអាកាស។

ការផ្លាស់ប្តូរនេះមានន័យថា លោក Holland-Kaye នឹងមិនទទួលបានប្រាក់ឈ្នួល ប្រចាំឆ្នាំលើសពី ១៨៥,០០០ ផោនរបស់លោកឡើយ ។ ប្រភពដែលស្និទ្ធនឹងក្រុមហ៊ុន Heathrow បានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ដោយបន្ថែមថា ក្រុមប្រតិបត្តិជាន់ខ្ពស់របស់លោក Holland-Kaye បានយល់ព្រមបោះបង់ ប្រាក់ខែមួយខែ ។

កាយវិការរបស់លោក Holland-Kaye បានលេចចេញជាច្រើនថ្ងៃ បន្ទាប់ពី Heathrow បានរាយការណ៍ថា មានការធ្លាក់ចុះជិត ៥ភាគរយនៃចរាចរណ៍អ្នកដំណើរក្នុងខែកុម្ភៈ៕
ដោយ៖លី ភីលីព

Most Popular

To Top