ព្រឹត្តិការណ៍

ព្រឹត្តិការណ៍ ផ្ទុះរោងចក្រ នុយក្លេអ៊ែរ ដ៏អាក្រក់បំផុត មួយលើលោកសម្លាប់ មនុស្សអស់រាប់ពាន់នាក់

ប្រវត្តិសាស្ត្រ: កាលពីថ្ងៃទី២៦ ខែមេសា ក្នុងឆ្នាំ១៩៨៦ ហេតុការណ៍គ្រោះថ្នាក់នុយក្លេអ៊ែរ ដ៏អាក្រក់បំផុត របស់ពិភពលោកបានកើតឡើង នៅរោងចក្រនុយក្លេអ៊ែរ នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់សរុប ពីគ្រោះមហន្តរាយនេះ នៅតែត្រូវបានគេកត់ត្រាទុក ប៉ុន្តែអ្នកជំនាញជឿជាក់ថា មនុស្សរាប់ពាន់នាក់បានស្លាប់ ហើយរហូតដល់៧០០០០ នាក់បានរងការពុល យ៉ាងធ្ងន់ធ្ងរក្នុង ពេលបន្តបន្ទាប់មក។

លើសពីនេះទៀតផ្ទៃដីធំប្រហែល ជាមិនអាចរស់នៅ បានយូររហូតដល់១៥០ឆ្នាំ ដែលស្ថិតនៅក្នុងរង្វង់ចម្ងាយ ប្រមាណជា១៨ម៉ាយល៍ ជុំវិញរោងចក្រនុយក្លេអ៊ែរ ដែលមានឈ្មោះថា Chernobyl ដែលជឿជាក់ថា មានមនុស្សរស់នៅប្រមាណជាជិត១៥០០០០នាក់ ដែលផ្លាស់ប្តូរទីកន្លែង រស់នៅចេញពីតំបន់នោះ។

Chernobyl ជារោងចក្រដែលត្រូវបានសាងសង់ ដោយសហភាពសូវៀត មានម៉ាស៊ីនរ៉េអាក់ទ័រកម្លាំង១០០០ មេហ្គាវ៉ាត់ នៅក្នុងទីក្រុង Pripyatហើយស្ថិតនៅក្នុងពេល នៃការផ្ទុះវាត្រូវបានគេដឹងថា ជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុត និងចាស់ជាងគេមួយ នៅលើពិភពលោក។

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top