អង់គ្លេស ៖ ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់មួយ របស់ចក្រភពអង់គ្លេស បានធ្វើការប្រកាសដ៏កម្រមួយ ដើម្បីព្រមានសាធារណជន អំពីឧក្រិដ្ឋជន ដែលកំពុងប្រើការផ្ទុះឡើង នៃវីរុសថ្មីនេះ ធ្វើការវាយប្រហារ តាមអ៊ីនធើណេត យោងតាមការ ចេញផ្សាយពីSkyNews ។
អ្នកជំនាញមកពី មជ្ឈមណ្ឌលសន្តិសុខជាតិ អ៊ីនធើណេត (NCSC) ជាផ្នែកមួយ នៃ GCHQ បាននិយាយថា ការវាយប្រហារជាច្រើន កំពុងត្រូវបានធ្វើឡើង ដោយឧក្រិដ្ឋជនអ៊ីនធើណេត ដើម្បីរកលុយចេញ ពីការកេងចំណេញ ពីការភ័យខ្លាច របស់ប្រជាជន លើជំងឺ COVID-19 ។
អ៊ីម៉ែលក្លែងក្លាយជាការទំនាក់ទំនង ពីអាជ្ញាធរសុខាភិបាល កំពុងត្រូវបានផ្ញើ ជាមួយបណ្តាញភ្ជាប់ អះអាងថា ផ្តល់នូវបច្ចុប្បន្នភាព សំខាន់ៗនៅពេលចុចចូលជំនួស ឧបករណ៍ ដែលឆ្លងមេរោគ ។ NCSC បានបញ្ជាក់ថា បុគ្គលនៅក្នុងចក្រភពអង់គ្លេស ត្រូវបានគេកំណត់គោលដៅ តាមរយៈអ៊ីម៉ែលបន្លំដែលមានផ្ទុកវីរុសទាំងនេះ ដោយមានឯកសារភ្ជាប់មាន មេរោគដែលមានផ្ទុកនូវ “ វិធានការសុវត្ថិភាព” ។
នេះបើយោងតាម NCSCថា អន្តរជាតិ និងអង្គការដូចជា មជ្ឈមណ្ឌល អាមេរិក សម្រាប់ការគ្រប់គ្រងជំងឺ និងអង្គការសុខភាពពិភពលោក ត្រូវបានក្លែងបន្លំដោយឧក្រិដ្ឋជន តាមអ៊ីនធើណេត ។ ឧក្រិដ្ឋជនបង្កើតឈ្មោះដែនប្រហាក់ប្រហែល នឹងអាស័យដ្ឋានគេហទំព័រ ពិតប្រាកដរបស់អង្គការទាំងនេះ ដើម្បីធ្វើឲ្យអ្នកទទួលអ៊ីម៉ែលស្ទួន និងស្នើសុំលេខសម្ងាត់ និងសូម្បីតែការបរិច្ចាគ bitcoin ដើម្បីរកមូលនិធិវ៉ាក់សាំង ក្លែងក្លាយ ៕
ដោយ៖លី ភីលីព