បរទេស៖រដ្ឋាភិបាលអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមដាក់ប្រើប្រាស់បច្ចេកវិទ្យាត្រួតពិនិត្យលើ ទូរសព្ទប្រឆាំងនឹងកូរ៉ូណាវីរុស នៅថ្ងៃអង្គារនេះ និងបានចេញសេចក្តីណែនាំជំរុញ មិនឲ្យប្រជាជន ចាកចេញពីផ្ទះ។
គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានអនុម័តបទបញ្ញត្តិបន្ទាន់ ដែលនឹងឲ្យសេវាកម្មសន្តិសុខខាងក្នុង Shin Bet ដាក់បញ្ចូលទិន្នន័យអ៊ីនធឺណេត ដើម្បីតាមដាន ពីចលនារបស់មនុស្សដែលឆ្លងវីរុស។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទិន្នន័យ ដែលប្រើប្រាស់ ជាធម្មតា សម្រាប់ប្រឆាំង អំពើភេរវកម្ម នឹងត្រូវបានយកទៅប្រើប្រាស់ ដោយក្រសួងសុខាភិបាល សម្រាប់ស្វែងរកនិងផ្តល់ព័ត៌មាន ដល់មនុស្សដែលស្ថិត នៅក្នុងដែន កំណត់របស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង