ព្រឹត្តិការណ៍

សេតវិមានជំរុញ ឲ្យអ្នកស្រាវជ្រាវ ប្រើប្រព័ន្ធ AI ដើម្បីវិភាគ ឯកសារជំងឺឆ្លង ចំនួន ២៩,០០០ទំព័រ

សេនហ្វ្រេនស៊ីស្កូ៖ ការិយាល័យគោល នយោបាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសេតវិមានបានធ្វើការប្រកួតប្រជែង ជាមួយអ្នកស្រាវជ្រាវឲ្យប្រើ បច្ចេកវិទ្យាស៊ើបការណ៍ សម្ងាត់ដើម្បីវិភាគអត្ថបទរបស់អ្នក ប្រាជ្ញប្រមាណ ២៩,០០០ទំព័រ ដើម្បីឆ្លើយសំណួរ សំខាន់ៗទាក់ទងនឹងវីរុសនេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការិយាល័យសេតវិមាន បាន និយាយថា ខ្លួនបានសហការជាមួយក្រុមហ៊ុនមួយ ចំនួនដូចជាក្រុមហ៊ុន Microsoft Corp និងក្រុមហ៊ុន Alphabet Inc របស់ Google ដើម្បីចងក្រងនូវមូលដ្ឋានទិន្នន័យទូលំទូលាយបំផុត នៃអត្ថបទសិក្សាអំពីមេរោគ ដែលមានសម្រាប់អ្នកស្រាវជ្រាវ។

អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌល ត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា ពួកគេចង់ជួយឲ្យយល់កាន់តែ ច្បាស់អំពីប្រភពដើមនិងការចម្លងវីរុសកូរ៉ូណា ដើម្បីជាជំនួយក្នុងការ បង្កើតវ៉ាក់សាំង និងការព្យាបាល។ វីរុសនេះបង្កឲ្យមានដង្ហើមដែល គេស្គាល់ថាCOVID-19។

លោក Michael Kratsios ប្រធានផ្នែកបច្ចេកវិទ្យា សហរដ្ឋអាមេរិកធ្វើការនៅសេតវិមានបានប្រាប់អ្នកយកព័ត៌មានថា ក្តីសង្ឃឹមគឺថា កុំព្យូទ័រ នឹងអាច ស្កេនការស្រាវជ្រាវបានលឿនជាងមនុស្ស និងរកឃើញលទ្ធផល ដែលមនុស្សអាចនឹកបាន ។

ការសរសេរក្នុងម៉ាស៊ីនជាទម្រង់នៃបញ្ញាសិប្បនិម្មិត ដែលផ្នែកទន់ត្រូវ បានរចនាឡើងដើម្បីរកមើលគំរូទិន្នន័យដោយខ្លួនឯង ហើយត្រូវបានប្រើរួចហើយនៅក្នុង វិស័យថែទាំសុខភាព និងឧស្សាហកម្មដទៃទៀតដើម្បី បង្កើតសេចក្តីសង្ខេបពីអត្ថបទដ៏ច្រើន។

ប៉ុន្តែមុនពេលដែលវាអាចទាញសេចក្តី សន្និដ្ឋានប្រកបដោយប្រសិទ្ធភាពកម្មវិធីម៉ាស៊ីនពេលខ្លះត្រូវការវិភាគខ្លឹមសារមាតិកាស្រដៀងគ្នា រាប់លាន៕ ដោយ៖លី ភីលីព

Most Popular

To Top