តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបាន បង្ហាញនៅថ្ងៃពុធនេះថា ប្រទេសជប៉ុនបានបង្ហាញអតិរេកពាណិជ្ជកម្មទំនិញជា លើកដំបូងក្នុងរយៈពេល ៤ ខែក្នុងខែកុម្ភៈ ដោយសារការធ្លាក់ចុះការនាំចូលពីប្រទេសចិន នៅពេលមានការឆ្លងវីរុសកូរ៉ូណា។
អតិរេកពាណិជ្ជកម្មមានចំនួន ១,១១ ពាន់ពាន់លានយ៉េន (១០,៤ ពាន់លានដុល្លារ) បន្ទាប់ពីមានឱនភាព ១,៣១ ពាន់ពាន់លានយ៉េន កាលពីខែមករា នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងហិរញ្ញវត្ថុ។
ក្រសួងបានឲ្យដឹងថានៅក្នុងខែរបាយការណ៍ការនាំចេញបានធ្លាក់ចុះ ១,០ ភាគរយពីមួយឆ្នាំមុនដល់ ៦,៣២ ពាន់ពាន់លានយ៉េនធ្លាក់ចុះ ១៥ ខែជាប់ៗគ្នាហើយការនាំចូលបានធ្លាក់ចុះ ១៤,០ ភាគរយស្មើនឹង ៥,២១ ពាន់ពាន់លានយ៉េនធ្លាក់ចុះ ១០ ខែជាប់គ្នា៕
ដោយ ឈូក បូរ៉ា