បរទេស៖រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានចុះឈ្មោះ លោក Amir Muhammad Sa’id Abdal-Rahman al-Mawla ជាមេដឹកនាំថ្មីរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម ដែលជាអង្គការភេរវកម្ម នៅក្នុងបញ្ជីខ្មៅ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងតែចុះឈ្មោះ លោក al-Mawla ថាជាភេរវករពិភពលោក នៅថ្ងៃអង្គារសប្ដាហ៍នេះ និងបានលើកឡើងថា លោកត្រូវបានគេតែងតាំងជាមេដឹកនាំរបស់ ក្រុមរដ្ឋឥស្លាមជ្រុលនិយម បន្ទាប់ពីការស្លាប់របស់លោក Abu Bakr al-Baghdadi កាលពីខែតុលា។
គួរបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានផ្តល់ប្រាក់រង្វាន់ ៥លានដុល្លារ សម្រាប់ព័ត៌មានស្តីពីមេដឹកនាំក្រុមរដ្ឋឥស្លាមជ្រុលនិយម ថ្មីនេះ បាននិយាយប្រាប់ថា ការចុះបញ្ជីខ្មៅនេះ គឺហាមឃាត់ជនជាតិអាមេរិកមិនឲ្យធ្វើជំនួញ ជាមួយលោក Mawla និងបង្កករាល់ទ្រព្យសម្បត្តិនិងផលប្រយោជន៍ ក្នុងទ្រព្យសម្បត្តិរបស់លោកទាំងអស់ ដោយផ្អែកតាមតុលាការអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង


