ញូវយ៉ក៖ ក្រុមហ៊ុន Honda Moto បានឲ្យដឹងថា ខ្លួននឹងផ្អាកផលិតកម្ម នៅរោងចក្រចំនួន ១២ នៅអាមេរិកខាងជើង រយៈពេល ៦ សប្តាហ៍ចាប់ពីថ្ងៃទី ២៣ ខែមូនា ដោយសារការលក់ មានការធ្លាក់ចុះដែលត្រូវបានគេរំពឹងថា នឹងកើតមាននៅពេល ដែលជំងឺរាតត្បាតឆ្លងរាលដាល។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថាខ្លួននឹង “កែសម្រួលផលិតកម្មនៅគ្រប់រោងចក្រ ផលិតរថយន្តរបស់ខ្លួន នៅអាមេរិកខាងជើង រួមទាំងអាមេរិក កាណាដា និងម៉ិកស៊ិក ដោយសារតែការធ្លាក់ចុះ នៃតម្រូវការទីផ្សារ ដែលរំពឹងទុកទាក់ទងនឹងផលប៉ះពាល់សេដ្ឋកិច្ច នៃជំងឺរាតត្បាតកូវីដ-១៩។
ក្រុមហ៊ុនផលិត រថយន្តនេះបានឲ្យដឹងថា “ការបញ្ជូនរថយន្តហុងដា និងរោងចក្រម៉ាស៊ីន នៅអាមេរិកខាងជើង ដែលបម្រើដល់រោងចក្រផលិតរថយន្តហុងដា ក៏នឹងផ្អាកផលិតកម្មក្នុងរយៈពេលដូចគ្នាដែរ”៕
ដោយ ឈូក បូរ៉ា

