បរទេស៖ ថ្លែងទៅកាន់ក្រុមអ្នកកាសែត នៅថ្ងៃអង្គារ ទី១៧ ខែមីនា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ពិន្ទុឲ្យខ្លួនឯង១០ ក្នុងលំដាប់ពិន្ទុល្អបំផុត១០ ក្នុងការបំពេញការងារ ឆ្លើយតបទៅនឹងបញ្ហា រាតត្បាតនៃកូរ៉ូណា។
ការប្រកាសនេះ ធ្វើឡើងនៅបន្ទាប់ពីអាមេរិក ទើបតែបានប្រកាសដាក់កំហិត ចំពោះសកម្មភាពប្រចាំថ្ងៃ របស់ពលរដ្ឋខ្លួន ដើម្បីបង្កាការឆ្លងមេរោគបន្ថែមទៀត។ វាគឺជាការឆ្លើយតប ទៅនឹងសំណួរ ពីសំណាក់ក្រុមអ្នកកាសែត នៅក្នុងអគារសេតវិមាន អំពីស្ថានភាពជំងឺកូរ៉ូណា នៅក្នុងប្រទេសអាមេរិកបច្ចុប្បន្ន។
នៅក្នុងបម្រាមចុងក្រោយ ដោយរដ្ឋាភិបាលពលរដ្ឋអាមេរិក នឹងត្រូវបានហាមប្រាម មិនឲ្យមានការជួបជុំលើសពី១០នាក់ឡើយ សាលារៀនទាំងឡាយ ត្រូវបិទនិងជៀសវាងការធ្វើដំណើរ ដែលមិនចាំបាច់ ហើយជាពិសេស ទៅទីតាំងសាធារណៈ ដូចជាបារនិងភោជនីយដ្ឋានផង៕
ប្រែសម្រួល៖ស៊ុនលី