ព្រឹត្តិការណ៍

កូរ៉ូណា ៖ ការព្យាបាលថ្មី សម្រាប់អ្នកជំងឺធ្ងន់ធ្ងរ ចាប់ផ្តើមសាកល្បងភ្លាមៗ នៅសប្តាហ៍ក្រោយ

អង់គ្លេស ៖ ក្រុមគ្រូពេទ្យ នឹងចាប់ផ្តើមផ្តល់ ការព្យាបាលថ្មី ដល់អ្នកជំងឺ COVID-19 ដែលជាអ្នកជំងឺ ឲ្យបានឆាប់នៅថ្ងៃច័ន្ទ ក្រោយថ្នាំពិសោធន៏ ដែលមានឈ្មោះថា SNG001 នឹងត្រូវផ្តល់ជូនអ្នកជំងឺដំបូងនៅមន្ទីរពេទ្យ Southampton General ជាផ្នែកមួយ នៃការសាកល្បងដំបូង យោងតាមការចេញផ្សាយពីSkyNews ។

ការព្យាបាល ដែលត្រូវបង្ហាញរួចហើយ ដើម្បីធ្វើឲ្យប្រសើរឡើង នូវការជាសះស្បើយ នៃជំងឺហឺត និងជំងឺCOPD (អ្នកជំងឺស្ទះសួតរ៉ាំរ៉ៃ) ដែលមានជំងឺសួតផ្សេងទៀត ដូចជាជំងឺផ្តាសាយ។ គ្រូពេទ្យមានក្តីសង្ឃឹមខ្ពស់ថា វាក៏អាចជួយបញ្ឈប់ការឆ្លងមេរោគនេះ នៅក្នុងផ្លូវរបស់វាផងដែរ ។

លោកTom Wilkinson ជាសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រផ្លូវដង្ហើម នៅសាកលវិទ្យាល័យ Southampton បានប្រាប់ទូរទស្សន៍ Sky News ថា
យើងសង្ឃឹមថាថ្នាំនេះនឹងបង្កើនអត្រា នៃការជាសះស្បើយពីការឆ្លងមេរោគនោះ វានឹងបង្កើនការការពារក្នុងសួត ដែលមិនទាន់បានឆ្លងនៅឡើយ។ ហើយនឹងកាត់បន្ថយចំនួនអ្នកជំងឺ ដែលមានការថយចុះ គួរឲ្យកត់សម្គាល់ និងទាមទារឲ្យមានចលនា និងខ្យល់ចេញចូល៕
ដោយ៖លី ភីលីព

Most Popular

To Top