វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួង ការបរទេស បានលើកឡើងថា នៅថ្ងៃទី ២ នៃការចរចារថ្មីមួយថា សហរដ្ឋអាមេរិក នៅតែប្តេជ្ញាស្វែងរកកិច្ចព្រមព្រៀង ដែលអាចទទួលយកបានទៅវិញ ទៅមកជាមួយកូរ៉េខាងត្បូង លើការចែករំលែកថ្លៃដើម នៃការដាក់កងទ័ពអាមេរិក នៅលើឧបទ្វីបនេះ។
ភាគីទាំងពីរបានបើកកិច្ច ចរចាលើកទី ៧ របស់ខ្លួនស្តីពីការបន្តកិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសនៅទីក្រុង ឡូសអេនជឺឡែស កាលពីថ្ងៃអង្គារកន្លងទៅនេះ បន្ទាប់ពីការឈប់ សម្រាកអស់រយៈពេល ២ ខែ។ កិច្ចពិភាក្សារយៈពេល ២ ថ្ងៃត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់ កាលពីថ្ងៃពុធម្សិលមិញនេះ។
អ្នកនាំពាក្យរូបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ថា“ ការចរចានៅតែបន្តហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការស្វែងរកកិច្ចព្រមព្រៀង ដែលអាចទទួលយកបាន សម្រាប់ភាគីទាំងសងខាង” ៕
ដោយ ឈូក បូរ៉ា


