រ៉ូម៖ ចំនួនអ្នកឆ្លងវីរុសថ្មី និងចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅតែបន្តកើនឡើង នៅក្នុងប្លុកអឺរ៉ុបនៅថ្ងៃពុធ ដោយមានជិត ៤៥.០០០ ករណី នៅក្នុងប្រទេសអ៊ីតាលី និងបារាំង។
រដ្ឋាភិបាលអ៊ីតាលី បានបញ្ជាក់ថា មនុស្សចំនួន ៣៥.៧១៣ នាក់ បានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់វីរុសកូវីដ- ១៩ ហើយមនុស្ស ២.៩៧៨ នាក់ បានស្លាប់ដោយសារជំងឺនេះ។
ទាំងករណីឆ្លងវីរុស និងការស្លាប់ចំនួននេះ បានកើនឡើង ក្នុងអត្រាខ្ពស់បំផុតនៅឡើយ សម្រាប់ប្រទេសដោយការឆ្លង បានកើនឡើងដល់ ៤.២០៧ នាក់ពីថ្ងៃមុន និងការស្លាប់កើនឡើង ៤៧៥ នាក់៕ ដោយ៖ ឈូក បូរ៉ា

