ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបានប្រកាសឲ្យដឹង នៅថ្ងៃសុក្រថា ដែនដីគោករបស់ប្រទេសចិន ត្រូវបានគេរាយការណ៍មកថា ការឆ្លងជំងឺ ក្នុងស្រុកស្ថិតក្នុងកម្រិតសូន្យ នៃអ្នកឆ្លងវីរុសកូរ៉ូណា ក្នុងរយៈពេល០២ថ្ងៃ ។ ទន្ទឹមនឹងនេះដែរ សរុបនៃអ្នកឆ្លងជំងឺប្រចាំថ្ងៃ ពាក់ព័ន្ធនឹងអ្នកធ្វើដំណើរ មកដល់នៅក្នុងប្រទេស បានកើនឡើង នៅក្នុងកំណត់ត្រាថ្មី ។
គេបានបញ្ជាក់ថា នៅចិនដីគោក មាន៣៩ករណីថ្មី គិតត្រឹមថ្ងៃព្រហស្បតិ៍ គណៈកម្មាធិការសុខាភិបាលជាតិ បានឲ្យដឹងថា អ្នកទាំងអស់គ្នានេះ គឺជាករណីនៃអ្នកមកពីខាងក្រៅ ។
តួលេខនៃអ្នកស្លាប់ គិតចាប់តាំងពីការផ្ទុះជំងឺ បានកើនឡើងដល់៣.២៤៨នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ដែលបានកើនឡើង០៣នាក់ពីថ្ងៃមុន ។
អាជ្ញាធរសុខាភិបាល បាននិយាយនៅថ្ងៃសុក្រនេះថា អ្នកដែលឆ្លងជំងឺថ្មី មាន១៤ករណី នៅខេត្ត ក្វាងដុង ហើយ០៨នាក់មកពីក្រុងសៀងហៃ និង៦នាក់មកពីក្រុងប៉េកាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា