ព្រឹត្តិការណ៍

ក្រុមហ៊ុន Lockheed Martin ទទួលបានកុងត្រាជាង ៦០០លានដុល្លារ សម្រាប់ការងារ លើមីស៊ីលផ្លោង Trident II D5

បរទេស៖ យោងទៅតាមសេចក្តីប្រកាសមួយ របស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា ក្រុមហ៊ុនការពារជាតិដ៏ល្បី របស់សហរដ្ឋអាមេរិក Lockheed Martin ទើបតែទទួលបានកំណែប្រែកុងត្រា មានទំហំទឹកប្រាក់ ៦០១,៣លានដុល្លារអាមេរិក សម្រាប់ការងារ ផលិតមីស៊ីលផ្លោងបាញ់ ចេញពីនាវាមុជទឹក Trident II D5 ឲ្យដល់កងទ័ពជើងទឹក សហរដ្ឋអាមេរិក។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កិច្ចព្រមព្រៀងថ្មីនេះ បានធ្វើការកែប្រែកុងត្រាពីមុន សម្រាប់ផលិតកម្ម និងការគាំទ្រដល់ ការអភិវឌ្ឍផលិតមីស៊ីលផ្លោង ដែលត្រូវបានកងកម្លាំង ប្រដាប់អាវុធសហរដ្ឋអាមេរិក ដាក់ប្រើប្រាស់ដំបូង ក្នុងឆ្នាំ១៩៩០។

គួរបញ្ជាក់ថា មីស៊ីលនេះ បានទទួលការអភិវឌ្ឍ ធ្វើឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ចាប់តាំងពីកងទ័ពជើងទឹក បានប្រកាស អំពីកម្មវិធីបន្តប្រើប្រាស់ ដើម្បីធ្វើឲ្យមីស៊ីលនេះ មានប្រយោជន៍ប្រើប្រាស់ រហូតដល់ឆ្នាំ២០៤០ ជាមួយនឹងកុងត្រា បន្តអាយុកាលប្រើប្រាស់ថ្មីៗ ដែលត្រូវបានផ្តល់ឲ្យនៅក្នុងខែកុម្ភៈ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top