នៅប្រទេសជប៉ុន មានសណ្ឋាគារមួយកន្លែង ដែលត្រូវបានគេដឹងថា ជាសណ្ឋាគារដែលត្រូវបាន បើកអាជីវកម្មដោយក្រុមគ្រួសារ ក្នុងត្រកូលដូចគ្នា អស់ជាច្រើនជំនាន់មកហើយ ដែលមកទល់បច្ចុប្បន្ន វាមានអាយុកាល ប្រមាណជាជាង១៣០០ឆ្នាំ។
សណ្ឋាគារដែលមានឈ្មោះ Nishiyama Onsen Keiunkan មានទីតាំងស្ថិតនៅលើ ភ្នំKyoto ប្រទេសជប៉ុន ដែលវាបានធ្វើឲ្យទេសភាព និងភាពទាក់ទាញកាន់តែអស្ចារ្យឡើង ជាមួយនឹងការស្នាក់នៅនៅទីនោះ។
សណ្ឋាគារដែលត្រូវបាន គេដាក់ឲ្យដំណើរការ នៅក្នុងអំឡុងឆ្នាំ៧៥០ ដែលវាត្រូវបានបង្កើត ដោយព្រះរាជបុត្រា របស់ព្រះចៅអធិរាជ នៅក្នុងសម័យនោះ។ បច្ចុប្បន្នទំហំរបស់សណ្ឋាគារ កើនឡើងធំជាងមុន បើប្រៀបធៀបទៅពេល ដែលវាត្រូវបានបង្កើតឡើង ប៉ុន្តែទាំងសេវាកម្ម និងអារម្មណ៍នៃអ្នកទស្សនា នៅតែអាចទទួលយកបទពិសោធអ្វី ដែលធ្លាប់មាន កាលពីអតីតកាលដដែល?៕
ប្រែសម្រួល:ស៊ុនលី