ព្រឹត្តិការណ៍

នាវាផ្ទុកយន្តហោះ USS Eisenhower នាវាផ្ទុកយន្តហោះ USS Truman និងយន្តហោះ ទម្លាក់គ្រាប់ B-52 ចាប់ផ្តើមប្រតិបត្តិការ សមុទ្រអារ៉ាប់

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា នាវាផ្ទុកយន្តហោះ USS Eisenhower នាវាផ្ទុកយន្តហោះ USS Truman បានចាប់ផ្តើមធ្វើប្រតិបត្តិការ ជាមួយយន្តហោះទម្លាក់គ្រាប់ B-52 នៅក្នុងសមុទ្រអារ៉ាប់ នាសប្ដាហ៍នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក នាវាផ្ទុកយន្តហោះទាំងពីរគ្រឿងនេះ បានចាប់ផ្តើមក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះទាំងពីរ និងប្រតិបត្តិការដែនអាកាសរួមគ្នា កាលពីថ្ងៃពុធ ដើម្បីធានាសេរីភាពនាវាចរណ៍ និងលំហូពាណិជ្ជកម្មសេរី ក៏ដូចជាផ្តល់ឲ្យនូវកម្លាំង វាយប្រហារដ៏សំខាន់ ដល់មេបញ្ជាការប្រយុទ្ធ សម្រាប់ប្រតិបត្តិការតាមយថាហេតុ។

លោកឧត្តមនាវី Jim Malloy ជាមេបញ្ជាការ នៅទីបញ្ជាការកណ្ដាល នៃកងកម្លាំងទ័ពជើងទឹក សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “ស្របពេលដែលយើង បន្តចាត់វិធានការសកម្ម ដើម្បីទប់ស្កាត់ និងសម្រាលផលប៉ះពាល់ ពីវីរុសកូវីដ១៩ នៅទូទាំងតំបន់មជ្ឈិមបូព៌ានោះ កងកម្លាំងទ័ពជើងទឹក ដែលកំពុងតែធ្វើប្រតិបត្តិការ នៅក្នុងតំបន់ មិនទទួលរងឥទ្ធិពលអាក្រក់ ពាក់ព័ន្ធការត្រៀមលក្ខណៈជាស្រេច”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top