វ៉ាស៊ិនតោន៖ ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយ ដែលបានសរសេរថា កាលពីថ្ងៃសុក្រទី២០ ខែមីនា សហរដ្ឋអាមេរិក បានទទួលជោគជ័យ ក្នុងការសាកល្បង មីស៊ីលល្បឿនលឿនជាងសម្លេង ប្រភេទថ្មីមួយទៀត ដែលជឿជាក់ថា មានសមត្ថភាពបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរផង គឺជាផ្នែកមួយ នៃការប្រកួតប្រជែង សព្វាវុធ ជាមួយនឹងបណ្តាល ប្រទេសមហាអំណាច។
ក្រោយការធ្វើតេស្ត មន្ទីរប៉ង់តាហ្គោន បានអួតថា មីស៊ីលប្រភេទថ្មីរបស់ខ្លួន អាចធ្វើដំណើរ ក្នុងល្បឿនដល់ទៅ៥ដង នៃល្បឿនសម្លេង ឬកម្រិតMach5 និងធ្វើដំណើរទៅចំគោលដៅ ដែលបានកំណត់ទុកផងដែរ។ មីស៊ីលនេះ អាចធ្វើដំណើរលឿន ជាងមីស៊ីលឆ្លងទ្វីប បំពាក់នុយក្លេអ៊ែរ និងមីស៊ីលបាញ់ ពីនាវាដែលប្រើប្រាស់ នៅក្នុងកម្រិតកំពស់ ទាបផងដែរ។
គួរឲ្យដឹងដែរថាប៉ង់តាហ្គោន កំពុងបន្តដាក់សំពាធខ្លួនឯង ក្នុងការតាមប្រជែងជាមួយនឹង គូប្រជែងរបស់ខ្លួន ដូចជាសហភាពសូវៀត និងចិន ផង ទោះបីជាបានដឹងថា វានឹងអាចប្រឈមមុខ ទៅនឹងភាពប្រថុយប្រថាន ក្នុងការប្រឈមមុខដាក់គ្នា ជាពិសេសទៅលើ អាវុធប្រល័យលោក នុយក្លេអ៊ែរក្តី៕
ប្រែសម្រួល៖ស៊ុនលី