បរទេស៖ទីបញ្ជាការកណ្ដាលរបស់ សហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា កងទ័ពសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត ដែលបញ្ជូនទៅ តំបន់មជ្ឈិមបូព៌ា នឹងដាក់ឲ្យនៅដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃ ដើម្បីចៀសវាង ការដាក់បន្ទុកមិនចាំបាច់ ទៅឲ្យអគារពេទ្យ ស្របពេលមានការផ្ទុះឆ្លងកូរ៉ូណាវីរុស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាល បាននិយាយប្រាប់ដូច្នេះថា “ការដាក់ឲ្យនៅដាច់ដោយឡែកនេះ នឹងតម្រូវសម្រាប់បុគ្គលិកសេវាកម្មទាំងរបស់អាមេរិកនិងសម្ពន្ធមិត្ត មិនចំពោះថាពួកគេមកពីទីណានោះទេ ហើយយើងកំពុងតែធ្វើការងារជាមួយកងកម្លាំងចម្រុះទាំងអស់ ដើម្បីធានាឲ្យបានថា ការដាក់ឲ្យនៅដាច់ដោយឡែកនោះ ត្រូវបានធ្វើឡើង ដោយអនុលោមតាមគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺរបស់សហរដ្ឋអាមេរិក”។
ក្រៅពីនេះ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ទីបញ្ជាការបញ្ជូនកងទ័ព ក៏នឹងធ្វើការងារជាមួយទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ដើម្បីធានាថា កងទ័ព ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ក្នុងអំឡុងពេលចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា៕