សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ១០ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមីនា ធៀបនឹងឆ្នាំមុន ទោះបីមានការរីករាលដាល នៃមេរោគឆ្លងថ្មីក៏ដោយ ទិន្នន័យគយបានបង្ហាញ ដែលនាំមុខដោយការដឹកជញ្ជូនឈីប និងរថយន្តបានប្រសើរឡើង។
យោងតាមទិន្នន័យ ពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះ បានឈានដល់ ៣០,៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមីនា ដែលកើនឡើងពី ២៧,៩ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមធ្យមប្រចាំថ្ងៃ សម្រាប់រយៈពេលនេះ បានធ្លាក់ចុះ ០,៤ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការិយាល័យគយកត់សំគាល់ចំនួនថ្ងៃ ធ្វើការក្នុងរយៈពេល ដែលបានលើកឡើងមានដល់ ១៦ភាគរយឆ្នាំនេះ បើប្រៀបធៀបនឹង ១៤.៥ ភាគរយកាលពីឆ្នាំមុន៕ ដោយ៖ ឈូក បូរ៉ា