វ៉ាស៊ីនតោន៖ បងស្រីរបស់លោកគីម ជុងអ៊ុន បានលេីកឡេីងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុន ដោយស្នេីផ្តល់ជំនួយដល់របបនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ។
លោកស្រី គីម យូជុង អនុប្រធាននាយកដ្ឋានទីមួយនៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េខាងជើងបានឲ្យដឹងនៅក្នុងលិខិតថា“ លិខិតនេះគឺជាគំរូល្អមួយ ដែលបង្ហាញពីទំនាក់ទំនងផ្ទាល់ខ្លួន ពិសេស និងរឹងមាំ” រវាងលោក ដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន។
លោកស្រីបន្ដទៀតថា “យើងចាត់ទុកវាជាការវិនិច្ឆ័យត្រឹមត្រូវ និងជាសកម្មភាពត្រឹមត្រូវសម្រាប់ ប្រធានាធិបតីអាមេរិក ក្នុងការខិតខំរក្សាទំនាក់ទំនងល្អ ដែលលោកមានជាមួយលោកប្រធានយើងដោយផ្ញើលិខិតផ្ទាល់ខ្លួន ម្តងទៀតនៅពេលឥឡូវនេះ នៅពេលដែលការលំបាក និងបញ្ហាប្រឈមធំ ៗ កំពុងកើតឡើងក្នុងការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីហើយគិតថានេះគួរតែត្រូវបានប៉ាន់ស្មានខ្ពស់៕ដោយ ឈូក បូរ៉ា
