ព្រឹត្តិការណ៍

កូរ៉ូណា ៖ YouTube and Netflix កាត់បន្ថយគុណភាពផ្សាយ ដើម្បីបញ្ឈប់ការប៉ះពាល់ ដល់អ៊ីនធើណេត

អាមេរិក ៖ គេហទំព័រ YouTube និងក្រុមហ៊ុន Netflix បាននិយាយថា ពួកគេនឹងកាត់បន្ថយគុណភាព នៃវីដេអូផ្សាយផ្ទាល់ ដើម្បីចៀសវាងការ ធ្វើឲ្យប៉ះពាល់ដល់អ៊ីនធើណេត ដោយសារតែការប្រើប្រាស់ មិនធ្លាប់មានពីមុន ក្នុងកំឡុងពេលមានជំងឺរាតត្បាត ឆ្លង យោងតាមការចេញផ្សាយ ពីSkyNews ។

មនុស្សរាប់លាននាក់ កំពុងធ្វើការពីផ្ទះនៅពាសពេញ សហភាពអ៊ឺរ៉ុប ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺ COVID-19 ត្រូវបានបញ្ជាក់ថា បានឆ្លងដល់មនុស្សជាង ២៤៤.០០០ នាក់នៅទូទាំងពិភពលោក។ ប្រធានទីផ្សារ និងសេវាកម្ម របស់សហភាពអឺរ៉ុប លោក Thierry Breton បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយប្រតិបត្តិករ ទូរគមនាគមន៍ និងអ្នកប្រើប្រាស់ មានការទទួលខុសត្រូវរួមគ្នា ក្នុងការចាត់វិធានការ ដើម្បីឲ្យដំណើរការ អ៊ីនធើណេតដំណើរការរលូន ក្នុងពេលប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃមេរោគ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ YouTube បាននិយាយថា វាត្រូវបានអនុវត្តតាមសំណើ របស់ប្រធានសម្រាប់មួយខែ ៖យើងកំពុងប្តេជ្ញាប្តូរជាបណ្តោះអាសន្ន នូវរាល់ចរាចរណ៍ទាំងអស់នៅ EU ទៅនិយមន័យស្តង់ដារ តាមលំនាំដើម ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Netflix បាននិយាយថាក្រុមហ៊ុន ក៏កំពុងទទួលស្គាល់ការព្រួយបារម្ភ របស់លោកប៊្រីដដែរ។ ពួកគេបានបន្ថែមទៀតថា យើងប៉ាន់ស្មានថា វានឹងកាត់បន្ថយចរាចរណ៍ របស់ក្រុមហ៊ុន Netflix នៅលើបណ្តាញអ៊ឺរ៉ុប ប្រមាណ ២៥ ភាគរយ ខណៈធានាបាននូវសេវាកម្ម ដែលមានគុណភាពល្អ សម្រាប់សមាជិករបស់យើង៕
ដោយ៖លី ភីលីព

Most Popular

To Top