យូអិន ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី២៣ ខែមិនានេះបានឲ្យដឹងថា មនុស្សលើពិភពលោក ចន្លោះពី៣,៥ពាន់លាននាក់ ទៅ៤,៤ពាន់លាននាក់ នឹងអាចប្រើប្រាស់ទឹក ក្នុងកម្រិតកំណត់មួយ ដែលក្នុងនោះមាន១ពាន់លាននាក់ ជាអ្នករស់នៅក្នុង ទីក្រុងនានា។
ការប្រកាស ដែលត្រូវ បានធ្វើឡើង ដោយលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ Antonio Guterres នៅក្នុងថ្ងៃ World Water Dayកាលពីថ្ងៃទី២២ ខែមិនាម្សិលមិញ ។ ក្នុងការប្រកាសដដែល លោកបានបញ្ជាក់ថា បច្ចុប្បន្ន២,២ពាន់លាននាក់ គឺពុំមានទឹកស្អាត និងសុវត្ថិភាព ដើម្បីទទួលទានឡើយ ហើយ៤,២ពាន់លាននាក់ កង្វះអនាម័យ។
លោកបានបញ្ជាក់ ជាចុងក្រោយថា កំដៅសកលលោក និងការប្រើប្រាស់ធនធាន មិនមាននិរន្តរភាព នឹងបង្កើតការប្រកួតប្រជែង ដែលមិនធ្លាប់មានពីមុន មកទៅលើធនធានទឹក គឺជាកត្តាសំខាន់បំផុត ដែលនាំឱ្យមានការផ្លាស់ទីលំនៅ របស់មនុស្សរាប់លាននាក់ ។
បញ្ហានេះនឹងជះឥទ្ធិពលអវិជ្ជមាន ដល់សុខភាពនិងផលិតភាព ហើយដើរតួជាការគំរាមកំហែង កាន់តែច្រើន ចំពោះអស្ថិរភាពនិងជម្លោះទាំងអស់លើលោក៕
ប្រែសម្រួល៖ស៊ុនលី


