ព្រឹត្តិការណ៍

ផ្លូវការ៖ TCM មានប្រសិទ្ធភាព ក្នុងការព្យាបាលអ្នកជំងឺ COVID-១៩

ចិន៖មន្ដ្រី TCM ឈានមុខគេបាននិយាយថា ការសង្កេតគ្លីនិកបានបង្ហាញថា ថ្នាំបុរាណចិនមានប្រសិទ្ធភាព ក្នុងការព្យាបាល COVID-១៩ ហើយប្រទេសចិន មានឆន្ទៈចែករម្លែកបទពិសោធន៍ពិសេសនេះ ជាមួយពិភពលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

លេខាធិការគណបក្ស និងមន្ត្រីរដ្ឋបាលជាតិ នៃឱសថបុរាណចិន លោកស្រី Yu Yanhong បានបញ្ជាក់ថា សរុបអ្នកជំងឺ ៧៤.១៨៧ នាក់មានចំនួន ៩១.៥ ភាគរយ នៃការឆ្លងសរុបនៅចិនដីគោក ត្រូវបានគ្រប់គ្រងដោយ TCM ជាផ្នែកមួយ នៃការព្យាបាលរបស់ពួកគេ ហើយជាង ៩០ ភាគរយនៃពួកគេ បានបង្ហាញភាពប្រសើរឡើង។

លោកស្រី Yu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយការិយាល័យព័ត៌មាន ក្រុមប្រឹក្សារដ្ឋនៅទីក្រុង Wuhan ខេត្ត Hubei ថា TCM បានបន្ធូរបន្ថយរោគសញ្ញា យ៉ាងមានប្រសិទ្ធភាពទប់ស្កាត់ ការខ្សោះជីវជាតិកាត់បន្ថយអត្រាមរណភាព បង្កើនអត្រានៃការជាសះស្បើយ និងបង្កើនការជាសះស្បើយ របស់អ្នកជំងឺ។

លោកស្រីបាននិយាយថា ប្រហែល ១៣ ភាគរយ នៃបុគ្គលិកពេទ្យ ដែលបានថែរក្សាសុខភាពនៅហ៊ូប៉ី ឬច្រើនជាង ៤.៩០០ នាក់គឺជាបុគ្គលិកពេទ្យ TCM ។ លោកស្រីបានបន្ថែមថា ទំហំ និងកម្លាំងរបស់ក្រុមជំនួយ TCM គឺមិនធ្លាប់មានពីមុនមក៕ ដោយ៖លី ភីលីព

Most Popular

To Top