DAEGU៖ ក្នុងអំឡុងពេលថ្ងៃដ៏ខ្មៅបំផុត នៃការផ្ទុះឡើង នៃវីរុសឆ្លងកូវីដ១៩ ប្រទេសកូរ៉េខាងត្បូងមិនមានគ្រូពេទ្យនិងគិលានុបដ្ឋាយិការ គ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺនោះទេ ហើយអ្នកជំងឺបានស្លាប់ ក្នុងពេលកំពុងរង់ចាំគ្រែ សម្រាកនៅមន្ទីរពេទ្យ។
យោងតាមសារព័ត៌មាន The Wall Street Journal ចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការគ្រប់គ្រងស្ថានការណ៍របស់ ប្រទេសនេះ បានប្រែក្លាយកាន់តែយ៉ាប់យ៉ឺនទៅៗ តែទោះជាយ៉ាងណា ក៏មានការបង្កើតប្រព័ន្ធ បម្រុងគ្រែមន្ទីរពេទ្យសម្រាប់អ្នកដែលត្រូវការបំផុត និងបង្កើតកន្លែង ទំនេរបន្ថែមទៀត ដោយ មានជំនួយពីក្រុមហ៊ុនធំបំផុតផងដែរ។
សូមជម្រាបថា ប្រទេសកូរ៉េខាងត្បួងបានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីបំផុតទាបបំផុត ចាប់តាំងពីអត្រាឆ្លងបានឈានដល់កំពូល រយៈ ៤ សប្តាហ៍មុន ដែលជាហេតុធ្វើឱ្យក្តីសង្ឃឹមនៃការផ្ទុះឡើងដ៏អាក្រក់បំផុតរបស់អាស៊ីនៅក្រៅ ប្រទេសចិន អាចនឹងត្រូវបញ្ឈប់។
ប្រទេសនេះបានកត់ត្រាករណីថ្មី នៃវីរុសកូវីដ១៩ ចំនួន ៦៤ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលសរុបទៅមានចំនួន ៨.៩៦១ នាក់បានឆ្លង៕ ប្រែសម្រួលៈ ណៃ តុលា