អង់គ្លេស៖ កាលពីយប់ថ្ងៃចន្ទម្សិលមិញ អង់គ្លេសបានចេញ សេចក្តីប្រកាសជាផ្លួវការមួយ ដែលជាការសម្រេចចិត្ត ដោយលោកនាយករដ្ឋមន្រ្តី ក្នុងការ បញ្ជាឱ្យបិទហាង និងអាជីវកម្មរាប់ពាន់បន្ថែមទៀត ខណៈការវាយប្រហារ ដោយកូរ៉ូណាកាន់តែអាក្រក់។
ត្រឹមថ្ងៃចន្ទ មនុស្សស្លាប់នៅអង់គ្លេស បានកើនឡើងដល់ទៅ៣៣៥នាក់មកហើយ។ វាបានក្លាយទជារឿងចាំបាច់ ដែលប្រទេសត្រូវតែសម្រេចចិត្តបែបនេះ ក្នុងការទប់ស្កាត់ការរីករាលដាល។
គិតចាប់ពីយប់ថ្ងៃចន្ទ មនុស្សចាប់ពី២នាក់ឡើង ដែលមានសកម្មភាពនៅទីសាធារណៈ ត្រូវបានហាមប្រាម រួមទាំងការដើរក្បែរគ្នា ឬដោះដូររបស់របរអ្វីមួយ ទោះបីជាម្ហូបអាហារ ឬថ្នាំពេទ្យក្តី។
ទោះបីជាយ៉ាងណាក្តី ពលរដ្ឋអង់គ្លេសអាចចាកចេញពីផ្ទះ ក្នុងករណីដូចជាទិញទំនិញសំខាន់ម្តង ក្នុងមួយថ្ងៃជិះកង់ និងហាត់ប្រាណម្តងក្នុងមួយថ្ងៃ ប៉ុន្តែដោយម្នាក់ឯង ឬជាមួយអ្នកដែលរស់នៅ ក្នុងផ្ទះជាមួយគ្នាប៉ុណ្ណោះ។
ចំពោះការពិន័យវិញ អង្គភាពប៉ូលិសបានបញ្ជាក់ច្បាស់ហើយថា ប៉ូលិសនឹងអាចផាកពិន័យប្រជាជន របស់ខ្លួនចំនួន ៣០ ផោន ប្រសិនបើពួកគេ មិនគោរពតាមច្បាប់ខាងលើ ហើយការចោទប្រកាន់ទាំងនេះ នឹងត្រូវបានធ្វើឡើងបន្ថែម ប្រសិនបើពួកគេនៅតែបន្ត ធ្វើសកម្មភាពនោះដដែល៕
ប្រែសម្រួល៖ស៊ុនលី
