ព្រឹត្តិការណ៍

ប្រាក់ចំណូលបានពីបរទេស របស់កូរ៉េខាងជើង កំពុងតែធ្លាក់ចុះ

បរទេស៖ យោងទៅតាមក្រុមវិភាគ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ការទទួលបានប្រាក់ចំណូលបរទេស នៅនាយសមុទ្រ កំពុងតែមានការពិបាកខ្លាំងឡើង ចំពោះប្រទេសកូរ៉េខាងជើង ស្របពេលដែលសេដ្ឋកិច្ចពិភពលោក អាចនឹងដាំក្បាលធ្លាក់ចូលវិបត្តិ។

ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានរាយការណ៍ថា វិទ្យាស្ថានកូរ៉េទទួលបន្ទុក គោលនយោបាយ និងផែនការសេដ្ឋកិច្ច បាននិយាយ នៅក្នុងសេចក្តីរាយការណ៍មួយ ស្តីពីជំនួញចិននិងកូរ៉េខាងជើង ដែលបានចេញកាលពីថ្ងៃចន្ទថា កូរ៉េខាងជើងកំពុងតែ តស៊ូសស្រាក់សស្រាំ នៅក្រោមទម្ងន់ទណ្ឌកម្មដ៏ធ្ងន់។

វិទ្យាស្ថានកូរ៉េ ទទួលបន្ទុកគោលនយោបាយ និងផែនការសេដ្ឋកិច្ច បាននិយាយថា កម្មករកូរ៉េខាងជើងមួយចំនួនធំ ត្រូវបានបញ្ជូន ឲ្យវិលត្រឡប់ទប្រទេសវិញ ដោយអនុវត្តតាមសេចក្តីសម្រេច ទណ្ឌកម្មក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលេខ២៣៩៧៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top