បរទេស ៖ កងទ័ពរុស្ស៊ី តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទថា ខ្លួននៅពេលថ្មីៗនេះ ទើបបានបញ្ចប់សមយុទ្ធសង្គ្រាម នៅតាមតំបន់ព្រំដែន ភាគខាងលិចប្រទេស សម្រាប់ជាវិធានការប្រឆាំង ទប់ស្កាត់វីរុសកូវីដ១៩ ។
មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃចន្ទ ស្តីពីការលុបចោលល្បែង សង្គ្រាមរុស្ស៊ីនេះថា “វាប្រាកដណាស់ ដែលរឿងនេះទាំងអស់ ជាប់ពាក់ព័ន្ធទៅនឹងវិធានការទប់ស្កាត់ ហើយវាពាក់ព័ន្ធទៅនឹងស្ថានភាព នៅជុំវិញការប្រយុទ្ធប្រឆំាង ទូទៅចំពោះកូរ៉ូណាវីរុស”។
គួរបញ្ជាក់ថា នៅពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានប្រកាសករណីឆ្លងកូរ៉ូណាវីរុស ត្រឹមតែ២០០ករណីប៉ុណ្ណោះ ហើយកាលពីថ្ងៃ សុក្រសប្ដាហ៍មុន រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា គ្មានករណីឆ្លងណាមួយ នៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង