ព្រឹត្តិការណ៍

ក្រុមហ៊ុនប៊ូអ៊ីង បិទរោងចក្រយន្តហោះ KC-46 និង P-8 សម្រាប់ ពេលពីរសប្ដាហ៍ ដោយសារតែកូវីដ១៩

បរទេស ៖ ក្រុមហ៊ុនផលិត យន្តហោះខ្នាតយក្ស ប៊ូអ៊ីង តាមសេចក្តីរាយការណ៍ បានប្រកាសអំពីការ បិទរោងចក្រនតំបន់ Seattle រយៈពេលពីរសប្ដាហ៍ ដោយផ្អាកផលិតកម្ម លើយន្តហោះចាក់សាំង ក្នុងអាកាស KC-46 និងយន្តហោះស៊ើប ការណ៍យោធា P-8។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនេះ បាននិយាយបញ្ជាក់ប្រាប់ថា ការផ្អាកដំណើរការ ផលិតកម្មនេះ នឹងប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី២៥ ខែមីនា។

គួរបញ្ជាក់ថា ការបិទដំណើរការ ផលិតកម្មនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងស្ថិតនៅក្រោមការប្រកាសអាសន្ន ដោយសារតែការឆ្លង រីករាលដាល នៃវីរុសកូវីដ១៩ ហើយបុគ្គលិកក្រុមហ៊ុនប៊ូអ៊ីងមួយចំនួន បានតេស្តឃើញឆ្លងវីរុសថ្មីនេះ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top