ព្រឹត្តិការណ៍

ធនាគារកូរ៉េ នឹងផ្គត់ផ្គង់ប្រាក់ដុល្លារ ក្រោមកិច្ចព្រមព្រៀង ដោះដូររូបិយប័ណ្ណ ជាមួយអាមេរិក នៅសប្តាហ៍ក្រោយ

សេអ៊ូល៖ មន្ត្រីធនាគារកូរ៉េ (BOK) បានឲ្យដឹងនៅថ្ងៃពុធនេះថា កូរ៉េខាងត្បូង កំពុងស្វែងរក ការចាប់ផ្តើមការផ្គត់ផ្គង់ ប្រាក់ដុល្លារអាមេរិក ក្រោមការផ្លាស់ប្តូររូបិយប័ណ្ណ ទ្វេភាគីរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ។

មន្ត្រីធនាគារកណ្ដាល បានប្រាប់អ្នកយកព័ត៌មានថា ការចរចាកំពុងដំណើរការ ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដោះដូររូបិយប័ណ្ណ រវាងប្រទេសសម្ព័ន្ធមិត្ដទាំងពីរ។

មន្ត្រីរូបនោះបានបញ្ជាក់បន្ថែមថា “មានបញ្ហាជាច្រើន ដែលត្រូវពិភាក្សាប៉ុន្តែ (កិច្ចពិភាក្សា) កំពុងដំណើរការទៅមុខ ដោយគ្មានការលំបាកអ្វីឡើយ” ។

គួរបញ្ជាក់ថា មុននេះធនាគារកណ្តាលកូរ៉េ បានឱ្យដឹងថា ខ្លួនបានព្រមព្រៀង លើការផ្លាស់ប្តូររូបិយប័ណ្ណ ដែលមានទឹកប្រាក់ ៦០ ពាន់លានដុល្លារអាមេរិក ជាមួយសហព័ន្ធបម្រុង សហរដ្ឋអាមេរិក៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top