បរទេស៖មិនមែនជារឿងចម្លែកទេ ដែលពលរដ្ឋអាមេរិក ទាំងអស់កំពុង តែកើតក្តីព្រួយបារម្ភអំពីបញ្ហាជំងឺរាតត្បាតកូរ៉ូណា ប៉ុន្តែយោង តាមការតួលេខចុងក្រោយ ដែលទើប ទទួលបានពីសកលវិទ្យាល័យអាមេរិក Monmouth University ដែលបានបង្ហាញ កាលពីដើមសប្តាហ៍បានរកឃើញថាមនុស្សប្រមាណ ជា ៥៧ភាគរយបានជឿជាក់ថា អាមេរិក នឹងអាចគ្រប់គ្រងស្ថានភាពបច្ចុប្បន្នបានយ៉ាងល្អ ហើយនឹងមិនយូរពេក នោះទេ។
ក្នុងចំណោម៥៧ ភាគរយនោះ មានប្រមាណជា២៥ ភាគរយមានទំនុកចិត្តខ្លាំងថា ប្រទេសរបស់ខ្លួននឹងអាចទទួល បានភាពជោគជ័យ ដូចទៅនឹងផែនការ យ៉ាងយូរប៉ុន្មាន សប្តាហ៍ខាងមុខប៉ុណ្ណោះ។ការស្រង់ មតិដែលត្រូវបាន ធ្វើឡើង ដោយសកលវិទ្យាល័យ នេះផ្ទាល់តែម្តងតាមរយៈការទូរស័ព្ទទៅកាន់ មនុស្សពេញវ័យ ប្រមាណជា៨៥១នាក់ចន្លោះ ពីថ្ងៃទី១៨ទៅដល់ថ្ងៃទី២២ខែមិនាហើយ ចន្លោះកំហុសមានតែ ៣,៤ភាគរយ៕
ប្រែសម្រួល៖ស៊ុនលី