បរទេស៖ នៅថ្ងៃពុធ ទី២៥ ខែមីនានេះ កោះតៃវ៉ាន់បានបង្ហាញ ពីអារម្មណ៍ខឹងខ្លាំង ទៅលើប្រទេសចិននៅឡើយ ដោយសារតែក្នុងពេល ដែលរដ្ឋាភិបាលទាំងពីរ កំពុងប្រយុទ្ធប្រឆាំង ទៅនឹងការផ្ទុះឡើងនៃកូរ៉ូណា ប៉ុន្តែក្រុងប៉េកាំង បែរជានៅតែបន្ត ធ្វើការសកម្មភាពយោធាដូចជា ការហោះហើរ យន្តហោះចម្បាំងជាដើម នៅក្បែរដែនដីរបស់ខ្លួន។
កោះដែលបានហៅខ្លួនថា ជាកោះប្រជាធិបតេយ្យ បានធ្វើការឆ្លើយតប តាមរយៈការហោះហើរ យន្ដហោះចម្បាំងរបស់ខ្លួនផងដែរ ក្នុងពេលដែល សមយុទ្ធរបស់ចិន នាពេលថ្មីៗនេះ។ កោះតៃវ៉ាន់ បានហៅសកម្មភាពនេះថា ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញថា យោធារបស់ទីក្រុងប៉េកាំង អាចនឹងមិនបានខ្វាយខ្វល់ នឹងវិបត្តិសុខភាពឡើយ បច្ចុប្បន្នឡើយ។
លោកLin Ying-yu អ្នកវិភាគយោធា នៃសាកលវិទ្យាល័យChung Cheng បានមានប្រសាសន៍ថា ប្រទេសចិនបន្តសមយុទ្ធបែបនេះ គឺដើម្បីតែបង្ហាញដល់ពិភពលោក ក៏ដូចជាដើម្បីប្រាប់ដល់ប្រជាជនរបស់ខ្លួនថា ខ្លួននៅតែអាចរក្សានូវកម្លាំង និងសមត្ថភាពការពារ របស់យោធា នៅពេលមានរោគរាតត្បាតក្តី៕
ប្រែសម្រួល៖ស៊ុនលី