ព្រឹត្តិការណ៍

ប្រទេសថៃ ដាក់ចេញច្បាប់ គ្រាមានអាសន្ន និងហាម ជនបរទេស ចូលប្រទេស

បរទេស៖ ជនបរទេសនឹងត្រូវបានហាមឃាត់ មិនឱ្យចូលក្នុងប្រទេសថៃ ក្រោមក្រឹត្យគ្រាមានអាសន្ន ដែលត្រូវបាន ដាក់ចេញឱ្យប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតវីរុសកូវីដ១៩។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រឹត្យគ្រាមានអាសន្ននេះ ចូលជាធរមាននៅពាក់កណ្តាល អធ្រាត្រថ្ងៃពុធ ទី២៥មីនានេះ ហើយនឹងមានសុពលភាព រហូតដល់ថ្ងៃទី ៣០ ខែមេសា។

ក្រឹត្យនេះហាមឃាត់ជនបរទេស ទាំងអស់ពីការចូលនៅគ្រប់ច្រកចូលទាំងអស់ លើកលែងតែការដឹកទំនិញ អ្នកការទូត អ្នកបើកបរ រថយន្ត អ្នកបើកយន្តហោះ និងអ្នកផ្សេងទៀតដែលត្រូវបានអនុញ្ញាតដោយនាយក រដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា។

ប្រជាជនថៃដែលជាប់ នៅក្នុងប្រទេសផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញ។

ប្រជាជនដែលមានអាយុក្រោម ៥ ឆ្នាំ និងអាយុលើសពី ៧០ ឆ្នាំ ត្រូវបានលើកទឹកចិត្តអោយស្នាក់នៅក្នុងផ្ទះ ហើយការជួបជុំនៅតាមទីសាធារណៈត្រូវបានហាមឃាត់៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top