អាមេរិក ៖ ទីផ្សារហិរញ្ញវត្ថុនៅពាស ពេញពិភពលោក ជាពិសេស អ្នកនៅអាស៊ី និងអឺរ៉ុបទទួលបានទំនុកចិត្ត ដោយសារវិនិយោគិន មានជំនឿថា ការអន្តរាគមន៍ របស់រដ្ឋាភិបាល កាន់តែខ្លាំងអាចជួយបន្ទន់នូវវិបត្តិ សេដ្ឋកិច្ចពីការផ្ទុះឡើង នៃមេរោគថ្មីនេះយោងតាមការ ចេញផ្សាយពីគេហទំព័រឆៃណាឌៀលី ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា សេតវិមាន និងព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់នៃសភា រដ្ឋធម្មនុញ្ញនៃប្រទេស បានយល់ព្រមលើផែនការបឋម សម្រាប់កញ្ចប់ថវិកាជំរុញថវិកាសារពើពន្ធជិត ២ ពាន់ពាន់លានដុល្លារ គឺជាថវិកាសង្គ្រោះសភាធំបំផុតនៅសហរដ្ឋអាមេរិក ។
ប្រវត្តិសាស្រ្តរួមទាំងការ ចំណាយរបស់រដ្ឋាភិបាល យ៉ាងខ្លាំងប្រាក់កម្ចី ជំនួយសម្រាប់អាជីវកម្មខ្នាតតូច និងការពន្យាពន្ធ ដើម្បីជំរុញសេដ្ឋកិច្ចចំពេលមាន ការរីករាលដាលនៃជំងឺនេះ។
ព័ត៌មានអំពីកិច្ចព្រមព្រៀង បឋមដែលបានកើតឡើង បន្ទាប់ពីមានជម្លោះនយោបាយជាច្រើនបានជំរុញសន្ទស្សន៍US S&P 500 របស់អាមេរិកបានកើនឡើង ៩,៣៨ ភាគរយសម្រាប់កម្រិត ខ្ពស់កាលពីថ្ងៃអង្គារ ។ Nasdaq បានកើនឡើង ៨,១២ ភាគរយ វាជាថ្ងៃល្អបំផុតរបស់ Wall Street ក្នុងរយៈពេលជិតមួយទសវត្សរ៍៕
ដោយ៖លី ភីលីព